Header Ads

ក្តៅ!លោក​ ឡាយ​ វណ្ណៈត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ


លោក​ ឡាយ​ វណ្ណ:​ អតីត​អភិបាលខេត្តតាកែវ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅមុន​នេះបន្តិច​បន្ទាប់ពីបានចូលរួមផ្ទេរតំណែងប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តតាកែវ​ ជូនលោក​ អ៊ូច​ ភា​ នៅទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជា​ ខេត្ត​តាកែវ​ ។​


បន្ទាប់ពីចាប់ខ្លួន​ លោក​ ឡាយ​ វណ្ណៈ​ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ នាំខ្លួនមកកាន់ក្រសួងមហាផ្ទៃភ្លាមៗដើម្បីសាកសួរ​ ។​ការចាប់ខ្លួនលោក​ ឡាយ​ វណ្ណៈ​ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ​ បានស្រាវជ្រាវ​ឃើញថា​ លោកជាជនសង្ស័យនៅពីក្រោយការស្លាប់របស់លោកស្រី​ ចេវ​ សុវឌ្ឍនា​ មន្ត្រី​បំរើការងារ​នៅរដ្ឋសភា​ កាលពីថ្ងៃ​ទី​ ២៦​ ខែ​ មករា​ឆ្នាំ​ ២០១៨​ ។​

លោក​ ឡាយ​ វណ្ណៈ​ បានសារភាព​បង្ហោះលើ​ Facebook របស់លោកថា​ លោកពិតជាមានការស្រលាញ់គ្នា​ជាមួយលោកស្រី​ ចែវ​ សុវឌ្ឍនា​ ប្រាកដមែន​ តែលោកមិនបានសម្លាប់នាងទេ​ ។








No comments