Header Ads

បទថ្មីរបស់លោក ប៊ុត សីហា ទើបចេញយប់មិញ ពិរោះហើយ កំសត់ទៀត (មានវីដេអូ)




កាលពីយប់មិញនេះ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក ប៊ុត សីហា ទើបបានផុសចម្រៀងមួយបទថ្មី នៅក្នុងហ្វេសប៊ុកផេកដែលលោកទើបបានបង្កើត។ បទមួយនេះលោកក៏មិនទាន់បានបញ្ជាក់ពីចំណងជើងនៅឡើយទេ តែគ្រាន់តែអ្នកគាំទ្រលោកបានស្តាប់ហើយគេសរសើរថាពិតជាពិរោះ ហើយកំសត់។ ក្នុងនោះលោកក៏បានសរសេរសារមួយបញ្ជាក់បន្ថែមទៀតផងដែរចំពោះបទចម្រៀងមួយនេះ ដោយលើកឡើងថា "នេះជាបទរបស់ខ្ញុំបាទទំនុកថ្មីតែ....ចឹងពេលហើយអស់ខ្ញុំនិងផុសឲ្យពេញ។ហើយនិងថតMVពីបទនេះ។៥ថ្ងៃទៀតទើបខ្ញុំអាចចេញបទថ្មីភ្លេងស្នាដៃថ្មី។ចឹងជួយគ្រាំទ្រផងពុកម៉ែបងប្អូន។ខ្ញុំចេញកំដរបងប្អូនស្តាប់កំសាន្តគ្រាន់និងនឹកខ្ញុំ"។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមស្តាប់បទមួយនេះដូចបានភ្ជាប់មកជាមួយខាងក្រោម។


គួររំលឹកឡើងវិញផងដែរថា លោក​ ប៊ុត សីហា ដែលជាអតីតាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏ជា ម្ចាស់​ពានរង្វាន់ The Voice Cambodia រដូវ​កាល​ទី​១។ ហើយនៅពេលនេះលោកក៏មិនមានទំនាក់ទងអ្វីជាមួយផលិតកម្មនេះតទៅទៀតហើយ៕














No comments