ហាមដាំដើមអពមង្គលទាំងនេះជុំវិញផ្ទះដាច់ខាត វាបានត្រឹមតែនាំជំងឺ គ្រួសាររស់នៅមិនចុះសម្រុង និង ឧបទ្រពចង្រៃចូលផ្ទះប៉ុណ្ណោះ
តាមជំនឿចាស់ៗបុរាណ គឺគាត់ហាមដាំជាដាច់ខាតនូវដើមឈើមួយចំនួន ព្រោះពួកគាត់ជឿថា ពួកវាជាដើមអពមង្គល។ ដើមទាំងនេះរារាំងលុយកាក់ ទ្រព្យសម្បត្តិមិនឱ្យហូរចូលផ្ទះរបស់លោកអ្នកទេ ហើយផ្ទុយមកវិញបែរជានាំជំងឺចូលផ្ទះជំនួសវិញ។ អ្នករស់នៅក្នុងផ្ទះរស់នៅមិនសុខ គ្មានសន្តិភាពនឹងគ្នាឡើយ។ តោះឆែកមើល តើមានដើមឈើទាំងអស់នោះឬក៏អត់ បើមានគួរពិចារណាកាប់ចោលជាបន្ទាន់។
តាមជំនឿចាស់ៗបុរាណ ដើមនេះនាំកេរ្តិ៍ឈ្មោះអសោចដល់បុរសៗរស់នៅក្នុងផ្ទះ ដោយសារតែឈ្មោះរបស់វាអាក្រក់ស្តាប់។
២. ដើមម្រុំ
ដើមម្រុំត្រូវបានចាត់ទុកជាដើមស្តេចថ្នាំ និងស័ក្តិសិទ្ធ ដែលគួររក្សាទុកនៅដីទំនេរ ឬដីចំការ ទីវត្តអារាម វាំង ។ល។ មិនមែនសម្រាប់ទុកក្នុងផ្ទះប្រជាជនសាមញ្ញទេ។
៣. ដើមល្ហុង
ជាការពិត ល្ហុងមាននៅគ្រប់ផ្ទះប្រជាកសិករ និងផ្ទះអ្នកទីក្រុងមួយចំនួន ហើយវាជាដំណាំហូបផ្លែដ៏សាមញ្ញសម្រាប់គ្រួសារនីមួយៗ។ ប៉ុន្តែក្លិនដើមល្ហុងបង្កឱ្យអារម្មណ៍ក្មេងមិនសប្បាយចិត្ត ខឹងក្រហល់ក្រហាយ នាំឱ្យពួកគេមិនចុះសម្រុងក្នុងផ្ទះនោះទេ។ គួរដាំវានៅមាត់ទ្វាររបង កុំដាំជុំវិញទីធ្លាផ្ទះ។
៤. ដើមផ្កាចរណៃ
ក្លិនផ្កានេះអាចប៉ះពាល់ដល់ភាពឆាប់ពេញវ័យមុនអាយុរបស់ក្មេងស្រី និងបង្កបញ្ហាដល់អារម្មណ៍ក្មេងស្រី មិនគួរដាំវានោះឡើយ។
៥. ដើមផ្ការំយោល
តាមជំនឿបុរាណ ផ្ការំយោលជាផ្កានាំរឿងក្តីក្តាំចូលផ្ទះ។ មន្ត្រីសម័យបុរាណដែលនិយមដាំដើមនេះ មិនចូលចិត្តដើមនេះទេ ព្រោះវានាំរឿងរ៉ាវក្តីក្តាំចូលផ្ទះពួកគេឥតឈប់។
៦. ដើមរកាដែក
ដើមនេះជាដើមអពមង្គលជាងគេក្នុងព្រះពុទ្ធសាសនា។ វាជាដើមសម្រាប់ធ្វើទារុណកម្មមនុស្សផិតក្បត់។
៧. ដើមម្លិះរួត
ម្លិះរួតហាមដាំក្នុងផ្ទះជាដាច់ខាត។ វាជាដើមដែលស៊ាំក្នុងព្រៃ ជាទីដែលខ្មោចតៃហោងសុំអាស្រ័យនៅក្នុងផ្កានេះ។ វានាំមកនូវរឿងគួរឱ្យភ័យខ្លាចនិងជំងឺចូលផ្ទះ។
៨. ដើមផ្កាចំប៉ី
តាមជំនឿ ដើមនេះអាចដាំតែក្នុងទីធ្លាសាធារណៈ ឬវត្តអារាម។ ដាំក្នុងផ្ទះ វាបង្កឱ្យប្តីប្រពន្ធរកាំរកូស ឬអាចឈានដល់បែកបាក់គ្នា។
៩. ដើមឫស្សី
ដើមឫស្សីត្រូវបានប្រើសម្រាប់សែងខ្មោចនៅសម័យបុរាណ។ តាមជំនឿ ដាំដើមនេះក្នុងផ្ទះមិនមែនជារឿងល្អទេ។ ទោះយ៉ាងណា ប្រជាជនសម័យទំនើបចាត់ទុកថាដើមឫស្សីជាដើមនាំលាភសំណាង នៅពេលដាំវាតាំងពីតូច នៅមាត់របង៕
Post a Comment