ព្រោះតែហេតុផលនេះហើយបានធ្វើអោយប្រទេសមួយនៅអាស៊ីមិនឡើងថ្លៃសាំងដាច់ខាត....
បើទោះបីជា តម្លៃប្រេងឆៅទូទាំងពិភពលោកកំពុងហក់ឡើងខ្ពស់នាពេលថ្មីៗនេះយ៉ាងណាក៏ដោយ រដ្ឋាភិបាលម៉ាឡេស៊ីនៅតែរក្សាតម្លៃដដែលសម្រាប់ពលរដ្ឋរបស់ខ្លួន។យោងតាមរបាយការណ៍ជាច្រើនឲ្យដឹងថា អស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកហើយដែលតម្លៃសាំងក្នុងប្រទេស ម៉ាឡេស៊ីមិនមានការឡើងថ្លៃដូចប្រទេសជាច្រើននោះទេ។ ជាក់ស្ដែង សម្រាប់សាំងធម្មតាមានតម្លៃ ០,៥៦ ដុល្លារក្នុងមួយលីត្រ, សាំងស៊ុបពែរតម្លៃ ០,៦១ ដុល្លារក្នុងមួយលីត្រ និងម៉ាស៊ូតតម្លៃ ០,៥៤ ដុល្លារប៉ុណ្ណោះក្នុងមួយលីត្រ។
គួរឲ្យដឹងថា ការមិនដំឡើងថ្លៃសាំងបែបនេះគឺជាការសម្រេចផ្ទាល់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ក្រោមហេតុផលបង្ការផលប៉ះពាល់ដល់ប្រជាជនរបស់ខ្លួន ជាពិសេសអ្នកដែលមានចំ
ណូលទាប៕
Post a Comment