Header Ads

ប្រាប់គ្នាតផងថា ការខ្ចីលុយតាម​អនឡាញ ព្រោះធនាគារជាតិ ប្រាប់ថា «ក្រុមហ៊ុនកម្ចីទាំងនោះ គ្មានការអនុញ្ញាត ប្រយត្ន័....



ភ្នំពេញ៖ នៅយុគ្គសម័យថ្មី ស.វ ទី២១នេះ មានជំនួញស្ទើរតែគ្រប់ប្រភេទបានប្រតិបត្តិការលើប្រព័ន្ធអនឡាញ សូម្បីតែពេលថ្មីៗនេះ មានស្ថាប័នផ្តល់ប្រាក់កម្ចីមួយចំនួន បានឲ្យលុយប្រជាពលរដ្ឋខ្ចីតាមរយៈអនឡាញ និងទូរស័ព្ទ ដែលបញ្ហានេះត្រូវធនាគារជាតិនៃកម្ពុជា ប្រាប់ថា «ក្រុមហ៊ុនកម្ចីទាំងនោះ គ្មានការអនុញ្ញាត»។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអះអាងថា «ការផ្តល់ឥណទានទាំងនោះ មិនស្របតាមច្បាប់ឡើយ ​ដូច្នេះប្រសិនបើមានបញ្ហាអ្វីដែលកើតឡើងជាយថាហេតុ យើងនឹងពិបាកក្នុងការជួយអន្តរាគមន៍ ដោយក្រុមហ៊ុនទាំងនោះមិនមានច្បាប់អនុញ្ញាត និងគ្មានទីតាំងច្បាស់លាស់»។
ស្រ័យដូចជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំគិតតែរឿងស្រួល និងរហ័សនោះ ត្រូវគិតពីសុវត្ថិភាពហិរញ្ញវត្ថុផង។





ប្រភព៖dara-news

No comments