Header Ads

ពិតជារំភើបណាស់!!! តារាសម្តែងជើងចាស់ ចៅ ច័ន្ទណារី ចាប់ផ្តើមមានពន្លឺឡើងវិញហើយ ព្រមជាមួយប្រវត្តិធ្លាប់ជោគជ័យមួយ ដែលមានអ្នកខ្លះមិនទាន់ដឹង



ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនលោក ចៅ ច័ន្ទណារី អាយុ ៦៤ឆ្នាំ ជាតារាសម្តែងជើងចាស់ធ្លាប់ទទួលបានពានរង្វាន់លេខ ១ ទូទាំងប្រទេស ក្នុងការប្រកួតខ្សែភាពយន្តខ្មែរ ក្នុងឆ្នាំ១៩៩១​ ក្នុងការសម្តែងជាតួឯកក្នុងរឿង​ "ស្មានមិនដល់"​ និងមានស្នាដៃសម្តែងជាច្រើនទៀត។

ចៅ ច័ន្ទណារី


ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពរស់នៅរបស់លោក ចៅ ច័ន្ទណារី ដែលជាសិល្បៈករជើងចាស់ បានបន្សល់ទុកស្នាដៃសម្តែងជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ​។​ ជាមួយគ្នានេះ​ លោកជំទាវ​ បានផ្តាំផ្ញើឱ្យខិតខំថែរក្សាសុខភាពឱ្យបានល្អ និងបន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីអនាគតប្រពន្ធ-កូនតទៅមុខទៀត។

ចៅ ច័ន្ទណារីនិងមិត្តសិល្បះ

លោក ចៅ ច័ន្ទណារី និងភរិយា ដែលមកពីភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា ចំពោះសុខទុក្ខរបស់សិល្បករជើងចាស់ និងប្រជាជនទូទៅជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ៕




ចៅ ច័ន្ទណារីនិងមិត្តសិល្បះ


ចៅ ច័ន្ទណារីនិងមិត្តសិល្បះ


ចៅ ច័ន្ទណារី


ចៅ ច័ន្ទណារីនិងកាកបាទក្រហមកម្ពុជា

ចៅ ច័ន្ទណារីនិងគ្រួសារ

ប្រភព៖ Cabinet of Samdech Bun Rany HUNSEN

No comments