Header Ads

ភ្ញាក់ផ្អើល! ក្រុមហ៊ុន អូស្ត្រាលី ​រក​ឃើញ ​កំណប់​រ៉ែ​មាស ​មហាសាល ​នៅ​ខេត្ត​ព្រះ​វិហា






ក្រុម​ហ៊ុន​រុក​រក​រ៉ែ ​Geopacific ​Resources ​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី​ បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​កំណប់​រ៉ែមាស ​និង​ស្ពាន់ ​នៅ​ការ​ដ្ឋាន​ខួង​រក​រ៉ែ​របស់​ខ្លូន​នៅ​ភាគ​ខាង​ជើង​ប្រ​ទេស​កម្ពុជា​។ ​នេះ​បើ​យោង​តាម​ឯក​សារ​របស់​ក្រុម​ហ៊ុន​ផ្ញើ​ទៅកាន់​​ផ្សារ​ហ៊ុន​អូស្រា្ដលី​។


​ក្រុម​ហ៊ុន Geopacific​​ បាន​ប្រកាស​​កាល​ពីថ្ងៃ​ពុធ​ថា ​តំបន់​ថ្មី​នៃ​កំណប់​រ៉ែ​មាស ​និង​ស្ពាន់ ​ត្រូវបាន​រក​ឃើញ​នៅ​ក្នុង​​ការ​ដ្ឋាន​អណ្ដូង​រ៉ែ​១១៨ ​របស់​ខ្លួន​ នៅ​គម្រោង ​Kou ​Sa ​របស់​ក្រុម​ហ៊ុន​នៅ​ខេត្ត​ព្រះ​វិហារ​ ជា​ការ​រក​ឃើញ​លើក​ទីពីរ​នៅ​ឆ្នាំ​នេះ ​បន្ទាប់​ពី​ការ​រក​ឃើញ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​មករា​។​រក​ឃើញ​កំណប់​រ៉ែ​មាស​មហាសាល ​នៅ​ខេត្ត​ព្រះ​វិហារ ​ដោយ​តំបន់​រ៉ែ​នោះ​ស្ថិត​ក្នុង​ជម្រៅ​រាក ​ងាយ​ស្រួល​យក​មែនទែន ​មិន​ចាំ​បាច់​ប្រើ​គ្រឿង​ចក្រ​ខួង​នោះ​ទេ។


កាល​ពី​ពេល​ថ្មី​ៗ​នេះ ពួកគេ​បាន​រក​ឃើញ​​កំណប់​រ៉ែមាស ​និង​ស្ពាន់ ជា​លើក​ទីពីរ​នៅ​ឆ្នាំ​នេះ ​បន្ទាប់​ពី​ការ​រក​ឃើញ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​មករា​។ រ៉ែ​មាស និង​ស្ពាន់ ​ដែល​រក​ឃើញ​នេះ ​ស្ថិត​ក្នុង​អណ្ដូង​រ៉ែ​ជម្រៅ​រាក ​ដែល​មាន​កម្រិត​រ៉ែ​យ៉ាង​ច្រើន។ វា​ស្ថិត​នៅ​​​ការ​ដ្ឋាន​អណ្ដូង​រ៉ែ​១១៨ ​ដែល​ជា​អណ្ដូង​មួយ​ដែល​ទើប​តែ​ជីក ​ហើយ​គេ​រំពឹង​ថា​នឹង​អាច​រក​ឃើញ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ​ប្រសិន​បើ​ប្រើ​គ្រឿង​ចក្រ​ខួង​រយៈ​ជម្រៅ​ជ្រៅ។





No comments