ចាប់បានហើយ!ឃាតកដៃឆៅដែលចាប់រំលោភកុមារីអាយុ៥ឆ្នាំក្នុងចេតីយ៍ យកសពបោះចោលក្នុងទឹកស្រះ!ខណៈឆ្នាំមុនចាប់រំលោភបង!ឆ្នាំនេះរំលោភសម្លាប់ប្អូន
នគរបាលខេត្តព្រៃវែងបានប្រឹងប្រែងស្រាវជ្រាវឈានមួយថ្ងៃរហូតឈានទៅឃាត់ខ្លួនបុរស ដែលបានចាប់រំលោភកុមារីម្នាក់ក្នុងចេតីយ៍ទាំងថ្ងៃរួចសម្លាប់យកសពបោះចោលក្នុងស្រះទឹក។ស្រះទឹកនោះនៅខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេកស្រុកព្រះស្ដេច។
ពលរដ្ឋបានប្រទះឃើញសពកាលពីម៉ោង ២រសៀលថ្ងៃទី១៧ខែមេសា។ជននេះក៏ធ្លាប់បានប្រព្រឹត្តិលើបងស្រីក្មេងរងគ្រោះដែរតែបានដោះស្រាយគ្នាក្រៅ ប្រព័ន្ធតុលាការ។លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ ពិសី អាយុ២៥ឆ្នាំរស់នៅភូមិ កើតហេតុត្រូវបាន
ឃាត់ខ្លួននៅរសៀលថ្ងៃទី១៨ខែមេសានៅចំណុចភូមិរបស់ខ្លួន។ជនសង្ស័យនេះបានសារភាពថាខ្លួនពិតជាបានចាប់រំលោភកុមារីរងគ្រោះអាយុ៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេកស្រុកព្រះស្តេចក្នុងចេតីយ៍វត្ត”សន្ធោ”រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកពិតប្រាកដមែន។មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយដែលនាងទើបអាយុ១០ឆ្នាំប៉ុន្តែកាលណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យសមត្ថកិច្ចដឹង ។
គួរម្លឹកថា កុមារីរងគ្រោះមានឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំ,ម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច។
ជនដៃដល់បានរំលោភសម្លាប់កុមារនៅចំណុចក្នុងចេតីយ៍ មាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក កាលពីម៉ោង២រសៀលថ្ងៃទី១៧ខែមេសា។សមត្ថកិច្ច កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

កន្លែងធ្វើសកម្មភាពរំលោភ
ឃាតករ

Post a Comment