Header Ads

 រឿង "កូនពស់កេងកង" ពិតជាល្បីខ្លាំងណាស់ដោយសារតែ....(មានវីដេអូ)






កាលពីពេលថ្មីនេះ ដោយសារតែឃើញឈុតឆាកសម្តែងក្នុងរឿងមួយនេះបានបង្ហោះចូលក្នុងហ្វេសប៊ុករបស់ហ្វៃ សំអាង បានធ្វើឲ្យជនជាតិថៃក៏ពេញចិត្តផងដែរ ដោយសរសើរថាចង់មើលខ្លាំងណាស់ ព្រមទាំងជួយឃោសនារឿងមួយនេះថែមទៀតផង។ ក្នុងនោះលោក ហ្វៃ សំអាងក៏បានបញ្ជាក់បន្ថែមក្នុងហ្វេសប៊ុករបស់លោកថា៖


"ជម្រាបសួរបងប្អូនជនរួមជាតិខ្មែរជាទីស្រឡាញ់😍តើអ្នកណាខ្លះស្រឡាញ់សត្វព្រៃ?ស្រឡាញ់ធម្មជាតិ?សូមcomment និងshare ម្នាក់មួយ​ផងអោយបរទេសបានឃើញទេសភាពប្រទេសកម្ពុជាយើង​ ទិដ្ឋភាពបែបនេះយល់យ៉ាងណាដែរ?បើស្រឡាញ់ចូលចិត្តកុំភ្លេចរង់ចាំទស្សនារឿងកូនពស់កេងកងនឹងបានឃើញទេសភាពប្លែកៗនិងស្អាតជាងនេះជាច្រើនទៀត​ ហើយសមិទ្ធផលនេះកើតឡើងពីការសាមគ្គី​ សហការណ៍គ្នាបានយ៉ាងល្អរបស់ក្រុមការងារគ្រប់ផ្នែកនៃក្រុមផលិតរឿងកូនពស់កេងកងរបស់ទូរទស្សន៍ហង្សមាស​ 😍🙏ហើយឈុតមួយនេះនាងសូរិយានិងវេហាកំពុងតែផ្តោះផ្តងពាក្យសម្តីជាមួយនឹងការរាយមន្តស្នេហ៍ដាក់គ្នាទៅវិញទៅមក​ ថតដោយលោកកែ​ វិបុលនិងលោកកែ​ វិរៈ​ ។សុំរំភើបបន្តិចគឺរំភើបដោយមានជនជាតិថៃគាត់ឡែក និងស៊ែរឈុតឃោសនារឿងកូនពស់កេងកងហើយសរសើរថាចង់មើលណាស់​ សូមបងប្អូនជួយសប្បាយជាមួយខ្ញុំផង😍🙏😍😍😍😍🙏"៕










No comments