Header Ads

ឯកឧត្តម​ វាយតប់ទាត់ធាក់​រាស្ត្រមែនក៏អី​ ​?








មុននេះបន្តិច  តាមហ្វេកប៊ុករបស់Vannak Pheng បានសរសេរបង្ហោះថា៖


វីដេអូឃ្លីប​ខ្លីមួយដែលគេអះអាងថាជា​ ឯកឧត្តម សយ សោភ័ណ្ឌ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឋានៈស្មើអនុរដ្ឋលេខាធិការ កាលពី
ថ្ងៃទី១៦/០៤/២០១៨ ម៉ោង ២៣.០០នាទីយប់ នៅចំណុច ផ្សារកុងទីន័រ តាមបណ្តោយផ្លូវហ្សាដឺហ្គូល ខាងកើត​ស្តាតចាស់ ជាប់សណ្ឋាគារសូហ្វីថែលអង្គរ ទល់មុខសណ្ឋាគារតារាអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប បានប្រើហឹង្សាមកលើ ជនមិនគ្រប់ទឹក ស្ទើរងាប់ ស្ទើររស់ ដោយមានអ្នកកាន់ទូរសព្ទថត អោយទៀតផង ។
ទាក់ទងទៅនឹងអំពើហឹង្សាខាងលើ​ ខ្ញុំបានទាក់ទងទៅ លោកឧត្ដមសេនីយ៍​ ទឹត្យ​ ណារ៉ុង​ ស្នងការ​ខេត្ត​សៀមរាប​ លោកឆ្លើយថា​ មិនបានដឹងទេ​ លោកបាននិយាយថា​ លោកនឹងស្រាវជ្រាវករណីនេះ​ ។
សូមមើលរូបភាពខាងក្រោម ដែលឯកឧត្តម សយ សោភ័ណ្ឌ ប្រើអំពើហឹង្សា មកលើជនរងគ្រោះ ។





No comments