លោកយូឌីស្កូ បានធ្វើអោយអ្នកនាង ទូច ស្រីល័ក្ខ ស្រក់ទឹកភ្នែកជោកថ្ពាល់ទៀតហើយ (មានវីដេអូ)
កាលពីថ្ងៃទី២៣ ខែ មេសា ហ្វេសប៊ុករបស់ ស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) បានបង្ហោះវីដេអូក្នុងកម្មវិធី ស៊ីអារម្មណ៍មួយ ទាក់ទងរឿងលោកយូឌីស្កូ បានធ្វើអោយអ្នកនាង ទូច ស្រីល័ក្ខ ស្រក់ទឹកភ្នែកជោកថ្ពាល់ នេះក៏ព្រោះទំនាក់ទងដ៏ជិតស្និតមួយដែលពួកគេធ្លាប់មានជាមួយគ្នាកន្លងមកនេះ។ ដោយក្នុងនោះអ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ទាំងអួលដើមកថា "ខ្ញុំចង់ឃើញគាត់មកល្អវិញ ខ្ញុំចង់ឃើញគាត់មកសម្តែងសិល្បៈ ខ្ញុំចង់និយាយថា មនុស្ស ស្រឡាញ់គ្នាពិតប្រាកដគឺមិនចោលគ្នានៅពេលកំពុងតែមានទុក្ខលំបាកទេ"។
អ្នកនាង ទូច ស្រីល័ក្ខ ក៏បន្តទៀតថា៖ "អ្នកខ្លះធ្លាប់ថាខ្ញុំមានស្នេហាអីជាមួយគាត់ តែអត់ទេ តែប្រហែលមកពីស្នាមអនុស្សាវរីយ៍មានច្រើន ដូចជាការថត គាត់បានសន្យាថា គាត់ជាបងប្រុសដ៏ល្អរបស់ខ្ញុំ ហើយបានឃើញប៉ុននេះ ក៏មានក្តីសុខដែរ"។ នៅក្នុងនោះក៏មានគេឃើញមានវត្តមានរបស់លោក យូឌីស្កូ ក្នុងកម្មវិធីមួយនេះផងដែរ ដែលបានបង្កការភ្ញាក់ផ្អើលរឹតតែខ្លាំងដល់ ស្រីល័ក្ខ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថែមទៀត សូមទស្សនាវីដេអូនេះទាំងអស់គ្នា៕









Post a Comment