Header Ads

ក្តៅៗ!!! លោក ផែង វណ្ណៈ ចេញវីដេអូ Live ទាំងព្រឹក​ នូវរឿងលោក​ឧត្ដមសេនីយ៍​ឯក​ បាញ់បោះយ៉ាង អាណាធិបតេយ្យ​ ៦-៧​ គ្រាប់ (មានវីដេអូ)





នៅមុននេះបន្តិចលោក​ ផែង វណ្ណៈ បានធ្វើការ Live វីដេអូមួយទាំងព្រឹកទាក់ទង លោក​ឧត្ដមសេនីយ៍​ឯក​ មួយរូប បានធ្វើការបាញ់បោះយ៉ាង អាណាធិបតេយ្យ​ ៦-៧​ គ្រាប់​ នៅភូមិគ្រឹះរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោរ​។​ ក្នុងនោះផងដែរលោក ផែង វណ្ណៈ ក៏បានបង្ហោះសារមួយផងដែរ កាលពីយប់មិញនេះ ដោយលោកបញ្ជាក់ថា៖

"លោកផ្កាយ៣​ ហូ​ ចំរើន​ បាញ់ផ្អើលមេឃ​ បាត់អ្នកនាំពាក្យ​ ថោង​ សូលីម៉ូ​ ទៅណាអត់ឃើញចេញមុខមកចេញសេចក្ដីប្រកាស​ព័ត៌មាន​ ?

មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​ លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ ចំរើន​ ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំងជាឧកញ៉ា​ មិនដល់​ ១០​ ថ្ងៃផង​ បានបាញ់បោះអាណាធិបតេយ្យ​ ៦-៧​ គ្រាប់​ នៅភូមិគ្រឹះរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោរ​ ។​ ហេតុការណ៍បានកើតឡើងនៅថ្ងៃសៅរ៍ ៧កើត ឆ្នាំរកា សំរិទ្ធស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលា​ម៉ោង១៥:៣៥នាទី នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​ ជនបង្ករគឺលោក​ឧត្ដមសេនីយ៍ឯក​ ហូ ចំរើន ភេទប្រុស អាយុ៣៨ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរ យោធា ។

ជនរងគ្រោះមានឈ្មោះ 
១-យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅទីតាំកើតហេតុខាងលើ
២-ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ
៣-គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ

+មូលហេតុទំនាស់ក្នុងគ្រួសារ
-ក្នុងករណីនេះមិនបណ្តាលអោយជនរងគ្រោះខាងលើរងបួសរឺបាត់បងជីវិតឡើយ ក្រោយមកទៀតជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។"។

ដូចនេះដើម្បីជ្រាបរឿងនេះ កាន់តែច្បាស់ថែមទៀត សូមស្តាប់លោក ផែង វណ្ណៈ បញ្ជាក់ប្រាប់ដូចខាងក្រោមនេះ៕










No comments