Header Ads

Update! តើទង្វើនាងហ្គេចប្រឈមមុខចំពោះបទល្មើសអ្វីខ្លះ​ ហើយអាចជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ?​




ថ្ងៃទី១៨ ខែមេសា ឆ្នំា ២០១៨ តាមរយះ ហ្វេកប៊ុករបស់ Vannak Pheng គាត់បានសររសេរបង្ហោះថា៖

នេះមិនមែនជាការតាំងខ្លួនជាមន្ត្រីតុលាការ​ ឬ​ មន្ត្រីនគរបាលយុត្តិធម៌ទេ​ តែខ្ញុំគ្រាន់តែចង់ចែករំលែកនូវចំណេះដឹងតិចតួច​របស់ខ្ញុំដែលធ្លាប់បំរើការងារជាមន្ត្រីអនុវត្តច្បាប់កន្លងមក​ជូនបងប្អូនខ្លះដែលមានចម្ងល់សួរខ្ញុំថា​ តើលើកនេះនាងហ្គេចអាចជាប់គុកបានប៉ុន្មានថ្ងៃ​ ?​

ផ្អែកទៅលើសកម្មភាពរបស់នាង​ ដែលខ្ញុំទទួលបាន​ ខ្ញុំយល់ឃើញថា​ នាង​ អាច​ប្រឈមមុខ​ចំពោះបទល្មើស ៣​ មាត្រា​ ៖​
១-​ ការប្រើប្រាស់ស្លាកលេខ​ ខម​ ក្លែងក្លាយ​អាចប្រឈមមុខនឹង​ មាត្រា​ ៦៣០​ (​ បើសិនាតុលាការរកឃើញថានាងបានប្រព្រឹត្តល្មើសនឹងមាត្រា​ ៦៣០​ មែន​ នាងអាចប្រឈមមុខនឹងការផ្ដន្ទាទោសដាក់គុកចន្លោះពី​ ២ឆ្នាំ​ ទៅ​ ៥​ ឆ្នាំ​ និង​ ពិន័យ​ជាលុុយពី​ ៤លានរៀល​ ទៅ​ ១០​ លានរៀល​ )​ ។

២-​ ការដុតបំផ្លាញរោងចក្រនៅឃុំ​ពើក​ ស្រុក​ អង្គស្នួល​ ខេត្តកណ្ដាល​ នាងអាចប្រឈមមុខនឹងមាត្រា​ ៤១០​ បទធ្វើអោយខូចខាតដោយចេតនា​ (​ បើតុលាការរកឃើញថា​នាងបានប្រព្រឹត្តបទល្មើសនឹងមាត្រា​ ៤១០​ មែន​ នាងអាចនឹងត្រូវផ្ដន្ទាទោសដាក់គុកចន្លោះពី​ ៦​ ខែ​ ទៅ​ ២​ឆ្នាំ​ និង​ ពិន័យ​ជាលុុយពី​ ១លានរៀល​ ទៅ​ ៤​លានរៀល​ )​ ។

៣-​ ការផ្ញើសារជាសម្លេងគំរាមសម្លាប់​ អាចប្រឈមមុខនឹងមាត្រា​ ២៣៣​ បទគំរាមកំហែងថានឹងសម្លាប់​ (​ បើតុលាការរកឃើញថា​ នាងពិតជាបានប្រព្រឹត្តល្មើសនឹងមាត្រា​ ២៣៣​ មែន​ នាងអាចនឹងត្រូវផ្ដន្ទាទោសដាក់គុកចន្លោះពី​ ៦ខែ​ ទៅ​ ២ឆ្នាំ​ និង​ពិន័យ​ជាលុុយពី​ ១លានរៀល​ ទៅ​ ៤លានរៀល​ )​ ។​


ទាំងនេះគ្រាន់តែជាការយល់ឃើញក្រៅផ្លូវការរបស់ខ្ញុំតែប៉ុណ្ណោះ​ ហើយការយល់ឃើញនេះ​ មិនមែនជាការដាក់​សំពាធលើតុលាការអោយធ្វើតាមនោះទេ​ ។​ ការសម្រេចសន្និដ្ឋាន​ ឬ​ ចោទប្រកាន់នាងហ្គេច​ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ​ ។​

ដូច្នេះ​ សូមកុំយកការយល់ឃើញរបស់ខ្ញុំធ្វើជាមូលដ្ឋានសម្រេចអំពីបទល្មើ​សនាង​ហ្គេច​អោយសោះ​ ។​ គួរពុំគួរសូមបងប្អូនអធ្យាស្រ័យ​ ។

នាងហ្គេច
នាងហ្គេច
នាងហ្គេច

សាររបស់លោក  Vannak Pheng


No comments