ពិតជាស្តាយណាស់ Apple ទើបចេញគោលការណ៍ថ្មី ដោយមិនបញ្ចូលប្រទេសកម្ពុជា
យើងដឹងហើយថាក្រុមហ៊ុន Apple ទើបតែបានធ្វើកំណែទម្រង់ទៅលើគោលការណ៍ថ្មី ដើម្បីសម្របច្បាប់ឯកជនភាព ដែលចេញដោយសភាអឺរ៉ុប។
កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមហ៊ុន Apple បានបញ្ចេញគេហទំព័រដាច់ដោយឡែកមួយ ដើម្បីឲ្យអ្នកប្រើប្រាស់អាចកែទិន្នន័យឬក៏លុបគណនីខ្លួនចោលទាំងស្រុងតែម្ដង។
អ្នកអាចចូលទៅក្នុងគេហទំព័រ privacy.apple.com ហើយធ្វើការ Log In ដោយប្រើ Apple ID នឹងអាចកែឫលុបព័ត៌មានរបស់ខ្លួន។ នៅតំបន់អឺរ៉ុប មានប្រទេសមួយចំនួនដែលអាចទាញយកទិន្នន័យរបស់ខ្លួនបាន។ ប៉ុន្តែគួរឲ្យស្ដាយ ប្រទេសជាច្រើនមិនទាន់ប្រើប្រាស់បាននៅឡើយ រួមទាំងប្រទេសកម្ពុជា។
គោលការណ៍ថ្មីនេះគឺជាការឆ្លើយតប ទៅការកំណត់ថ្មីរបស់សហព័ន្ធអឺរ៉ុប GDPR ដោយតម្រូវឲ្យក្រុមហ៊ុនទាំងអស់ ត្រូវផ្តល់ព័ត៌មានសម្រាប់ទិន្នន័យដែលពួកគេប្រមូល និងគោលបំណងក្នុងការប្រើប្រាស់។ ប៉ុន្តែ Apple តែងតែប្រកាន់ភ្ជាប់គោលការណ៍គោរពឯកជនភាព សម្រាប់អតិថិជនដែលប្រើប្រាស់ផលិតផលរបស់ខ្លួន៕
Post a Comment