Header Ads

អីយ៉ា! ពេជ្រ ស្រស់លេងមែនទែនហើយ! បើឈ្នះឆ្នោតបញ្ចុះតម្លៃសាំងត្រឹមលើ ២ពាន់រៀល





ភ្នំពេញ៖ ក្នុងបរិយាកាសសង្គមកម្ពុជា ក៏ផ្ទុះការតវ៉ាពីតម្លៃប្រេងសាំង រួមទាំងការរឹះគន់ពីគ្រប់មជ្ឈដ្ឋាន លើការបកស្រាយតម្លៃប្រេងកើតថ្លៃ ពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ផ្ទុយអ្វីជាជំហ៊ររាស្រ្តីចង់បាន រាស្រ្តត្រូវការ និងរាស្រ្តចង់ដឹងនោះ។ ស្រាប់តែលោក ពេជ្រ ស្រស់ ឋានៈជាប្រធានគណបក្សយុវជនកម្ពុជា ដែលមានកៅអីក្នុងសភាមួយអង្គុយផង ក៏បង្ហាញជំហ៊រ បញ្ចុះតម្លៃប្រេងសាំងឲ្យខានតែបាន បើខ្លួនត្រូវទទួលបានទំនុកចិត្តពីរាស្រ្តម្ចាស់ឆ្នោត។



ដោយបានសរសេរបង្ហោះថា៖

ជាការកត់សម្គាល់នៃតម្លៃទំនិញទីផ្សារតែងតែឡើងថ្លៃលឿនជាងតម្លៃទំនិញរបស់កសិករខ្មែរជានិច្ច បើសិនជាទំនិញទីផ្សារធ្លាក់ថ្លៃវិញ គឺ យឺតជាងក្តាមវាទៅទៀតប៉ុន្តែបើតម្លៃទំនិញរបស់កសិករធ្លាក់ថ្លៃវិញគឺលឿនជាងគ្រាប់ផ្លោងក្នុងសម័យសង្រ្គាមខ្លាំងណាស់ ចំណុចនេះអាចសន្និដ្ឋានបានថារដ្ឋាភិបាលបច្ចុប្បន្នមិនបានយកចិត្តទុកដាក់ ចំពោះតម្លៃទំនិញរបស់កសិករខ្មែរទេ ផ្ទុយទៅ
វិញ រដ្ឋាភិបាលបច្ចុប្បន្ន គឺយកចិត្តទុកដាក់ជាមួយនាយ ទុនតែប៉ុណ្ណោះ ដោយហេតុមានពួកមន្រ្តីស៊ីបាយរាស្រ្តមួយចំនួនគឺទទួលសំណែនពីនាយទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ទើបតម្លៃទំនិញរបស់ពួកនាយទុនឡើងថ្លៃកប់ពពកយ៉ាងដូច្នេះ បើនៅបន្តអាវប្បធម៌ឡើងថ្លៃមិនខ្វល់
ពីរាស្រ្តទៀត គឺរាស្រ្តខ្មែរនឹងដាច់ពោះស្លាប់មិនខាន។


ចំពោះតម្លៃសាំង គឺគណបក្សយុវជនកម្ពុជា កំណត់តែ២៨០០៛ តែប៉ុណ្ណោះក្នុងមួយលីត្រនៅពេលឈ្នះឆ្នោតដឹកនាំប្រទេសឬទទួលបានសម្លេងឆ្នោតនៅក្នុងរដ្ឋសភាជាតិដើម្បីសម្រួលដល់ជីវភាពរបស់បងប្អូនដែលជាម្ចាស់ឆ្នោតរបស់ពួកយើងខ្ញុំជាអ្នកបម្រើរបស់បងប្អូន។

បោះឆ្នោតជូន គណបក្ស យុវជនកម្ពុជា គឺ បោះឆ្នោតសង្រ្គោះខ្លួនឯង និងការអភិវឌ្ឍជាតិខ្មែរឲ្យរុងរឿង....!



No comments