ឃើញប៉ុន្មានសន្លឹកនេះហើយបានដឹងថា មាស សុខសោភា ដើរផ្សារចូលចិត្តស្លៀកពាក់បែបសាមញ្ញៗ មិនខ្វល់ខ្លួនជាតារាល្បី
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ដែលគ្រប់គ្នាដឹងហើយថាតារាចម្រៀងរូបនេះចូលចិត្តចូលរួមក្នុងការងារសង្គមនិងសប្បុរសធម៌ជាច្រើន។ ទោះបីជាចូលសិល្បៈ ១៥ឆ្នាំមកហើយ កញ្ញានៅតែទទួលបានការគាំទ្រខ្លាំងពីមហាជន តាមរយៈទឹកដមសំនៀងដ៍ពីរោះ អាចបត់បែនទាំងបទបុរាណ និងសម័យ។
ក្នុងនាមជាកំពូលតារាចម្រៀងល្បីល្បាញម្នាក់កញ្ញា មាស សុខសោភា ជាតារាដែលរួសរាយ ចូលចិត្តប្រើជីវិតសមញ្ញា និងទទួលបានការចូលចិត្តស្រលាញ់ខ្លាំងពីអ្នកគាំទ្រ។ ជាក់ស្តែងថ្មីៗនេះមានរូបភាព ៣សន្លឹក ដែល មាស សុខសោភា ដែលបានធ្វើការថតរូបឲ្យហាងលក់សក់ មួយកន្លែងនៅក្នុងផ្សារអូរឬស្សី។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មាស សុខសោភា បានស្លៀកពាក់បែបសាមញ្ញ ដោយអាវយឺតវែង ជាមួយនឹងខោខូវប៊យខ្លី និងមានការផាត់មុខតិចៗបែបធម្មជាតិ មើលទៅគួរឲ្យស្រលាញ់តែម្តង៕









Post a Comment