រវល់តែរឿងឧត្តមសេនីយ៍បាញ់បោះសេរីភ្លេចគិតរឿងតម្លៃសាំងឡើងថ្លៃ ពេលចូលចាក់ទើបដឹង ១០០ ដុល្លារ មិនបាន ១០០ លីត្រផង
នេះយើយោងតាមហ្វេកប៊ុក Vannak Phengបានសរសេរបង្ហោះថា៖
រវល់តែរឿងឧត្តមសេនីយ៍បាញ់បោះសេរីភ្លេចគិតរឿងតម្លៃសាំងឡើងថ្លៃ ពេលចូលចាក់ទើបដឹង ១០០ ដុល្លារ មិនបាន ១០០ លីត្រផង ។
ប្រាក់ខែឡើងថ្លៃបានបន្តិច សាំងឡើងថ្លៃកប់ពពក ពិបាករស់ទៀតហើយមន្ត្រីរាជការ និង រាស្ត្រយើង ។ មានតែទ្រាំតាមកម្មទេ ធ្វើម៉េចបើសាំងគេថាទិញមកថ្លៃ ។
ពាក់ព័ន្ធការកើនឡើងនៃតម្លៃសាំងនេះ ត្រូវអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឡុង កែមវិចិត្រ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ដោយសារតម្លៃសាំងនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ។
លោកបានបញ្ជាក់ថា «សាំងឡើងថ្លៃ គឺយើងអនុវត្តន៍គោលការណ៍ទីផ្សារសេរី។ សាំងឡើងថ្លៃតាមតម្លៃទីផ្សារអន្តរជាតិ ហើយកន្លងមកយើងអនុវត្តន៍រូបមន្តកំណត់តម្លៃប្រេង មានក្រសួង៣ ជាអ្នកចុះហត្ថលេខាកំណត់រូបមន្ត គឺមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងសេដ្ឋកិច្ច។ រូបមន្តកំណត់តម្លៃនេះ គឺយើងយកប្រភពរូបមន្តរបស់ប្រទេសសិង្ហបុរី មកគណនាតម្លៃប្រេង ដែលដាក់លក់រាយ។ ប្រសិនបើតម្លៃប្រេងនៅទីផ្សារសិង្ហបុរីឡើងនោះ តម្លៃយើងក៏ឡើង»។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តែងតែកំណត់តម្លៃលក់រាយប្រេងឥន្ធនៈរៀងរាល់១០ថ្ងៃម្តង ឬ៣ដងក្នុង១ខែ៕






Post a Comment