Header Ads

ព្រៃផ្សៃំណាស់!រំលោភ​រួច​កាច់​បំបាក់​ក​បំបិទ​មាត់ ទាំងមានកូនក្នុងពោះ៣ខែ នៅក្នុងចំការពោត




ត្បូងឃ្មុំ ៖ កាលពី​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ សាកសព​ស្ត្រី​ខ្មែរ​អាយុ២៤ឆ្នាំ ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​នៅក្នុង​ចម្ការពោត​មួយកន្លែង​នៅ​មាត់​ទន្លេមេគង្គ គឺជា​អំពើ​ឃាតកម្ម​រំលោភ​សេពសន្ថវៈ​រួច​កាច់​បំបាក់​ក​បំបិទ​មាត់ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ចាត់​ឱ្យ​នគរបាល​បច្ចេកទេស និង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត សហ ការ​ជាមួយ នឹង​កម្លាំង​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់​រហូត​ឈានដល់​ចាប់បាន​ជនសង្ស័យ​ ២នាក់ បន្តបន្ទាប់  ។
បើតាមសម្តី បងប្រុស​បង្កើត​របស់​នារី​រងគ្រោះ​ឈ្មោះ ទីន ​មុសា អាយុ២៨ឆ្នាំ បាន​រៀប​រាប់ទាំង​បង្ហូរទឹកភ្នែក​ថា នៅវេលា​ម៉ោង៧យប់​ថ្ងៃទី៣០ មេសា ប្អូនស្រី​ឈ្មោះ អៃ​សះ បាន​ប្រាប់ថា ចេញទៅ​ស៊ី​ឈ្មួ​ល​អូ​សមាញ់​ឱ្យគេ ដោយ​ទទួលបាន​កំរៃ​ក្នុង១យប់​តំលៃ១ម៉ឺន​រៀល ។ ចំណែក​ម្តាយ​របស់គាត់​បានចេញ​ទៅ​ស៊ី​ឈ្មួ​ល​ធ្វើ​ចំការ​ឱ្យគេ​នៅ​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ និង​ឪពុក​ទៅរក​ស៊ី​នៅ​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ។ ប្អូនស្រី​ចេញទៅ​ស៊ី​ឈ្មួ​ល​គេ​តាម​ទម្លាប់​ធម្មតា​ទៅហើយ រហូតដល់​ម៉ោង៧ព្រឹក ទើប​ត្រឡប់មកផ្ទះ​វិញ​ជាមួយនឹង​អ្នកជិតខាង២ទៅ៣នាក់ ។ ពេលខ្លះ​ប្រាក់កំរៃ​ស៊ី​ឈ្មួ​ល​មិនបាន១ម៉ឺន​រៀល​ក៏មានដែរ ។ ទោះបីជា​បែបនេះ​ក្តី​មិនមាន​ជំរើស​នោះទេ​ដើម្បី​ជីវិត​រស់ ស្រាប់តែ​នៅវេលា​ម៉ោង៦ព្រឹក​ថ្ងៃទី១ ឧសភា អ្នកភូមិ​ម្នាក់​បាន​រត់​មក​ប្រាប់​ថា ប្អូនស្រី​ឈ្មោះ​អៃ​សះ ត្រូវបាន​គេ​សម្លាប់​ក្នុង​ចំការពោត  ពេលនោះ ក៏​រត់​ទាំង​ស្លុតចិត្ត​ទៅ​មើល ឃើញ​ប្អូនស្រី​ត្រូវបាន​គេ​សម្លាប់ តែ​មិនដឹងថា​អ្នកណាម្នាក់​ជា​អ្នក​សម្លាប់​នោះទេ ។  ភ្លាមៗនោះ​សព​មិន​ត្រូវបាន​អាជ្ញាធរ​ភូមិ​និង​សមត្ថកិច្ច​ឱ្យ​យកមក​ផ្ទះ​ទេ ដោយ​រង់ចាំ​ការធ្វើ​កោសល្យវិច័យ​លើ​សាកសព រួចរាល់​ទើប​ប្រគល់ឱ្យ​គ្រួសារ ។ បុរស​ជា​បង​បាន​អះអាងថា ប្អូនស្រី​របស់ខ្លួន​មិន​ដែលមាន​បញ្ហា​ទំនាស់​ជាមួយ​អ្នកណា​ទេ និង​បាន សំណូមពរ​ដល់​សមត្ថកិច្ច​គ្រ​ប់​លំដាប់ថ្នាក់​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ឃាតករ​ដែល​បានសម្លាប់​ប្អូនស្រី​របស់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ ។
ក្រោយពី​មាន​ករណីនេះ​រូបលោក​បាន​ចាត់​ឱ្យកម្លាំង ចុះទៅ​សហការ​ជាមួយនឹង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ បើក​ការស្រាវជ្រាវ​បន្ទាន់ ដោយ​ចាប់បាន​ជនសង្ស័យ​ម្នាក់ ត្រូវបាន​បញ្ជូនមក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​តាម​ចាប់ខ្លួន​បក្សពួក​ម្នាក់ទៀត​ផងដែរ ។
អ្វីដែល​លោក​កត់សម្គាល់ និង​ភ្ញាក់ផ្អើល​ផង​នោះ គឺ​អ្នក​ស្លាប់មាន​ផ្ទៃពោះ​ចំនួន៣ខែ​ថែមទៀត ទំនង​មានកូន​ជាមួយ​ជន សង្ស័យ ទើប​ខ្លាច​បែកការណ៍​ក៏​សម្លាប់​នាង ។
ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ឃាត់ខ្លួន​បាន​នោះ ទោះបីជា​មិនទាន់​សារភាព​ក្តី ក៏មាន​ភស្តុតាង​ស៊ីសង្វាក់​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ។ ហេតុការណ៍​ខាងលើ​កើតឡើង​ចន្លោះ​ម៉ោង៨ ទៅ៩យប់​ថ្ងៃទី៣០ មេសា នៅក្នុង​ចំការពោត​របស់​ឈ្មោះ ពិន ញ៉ នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ​ជា​កន្លែង​ស្ងាត់​មិនមាន​ផ្ទះ​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះទេ ៕




No comments