ជួយប្រាប់គ្នាតផង! បណ្តារាជធានី-ខេត្ត មួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀងជាថ្មី ចាប់ពីស្អែកនេះទៅរហូតដល់..
នៅមុននេះបន្តិច ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយទាក់ទងការព្យាករអាកាសធាតុ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ ដោយមានខ្លឹមសារថា៖
បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា៖ ខ្យល់មូលសុងនិរតី និងជ្រលងសម្ពាធទាប បាន និងកំពុងបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ។
យោងតាមការព្យាករ ឥទ្ធិពលរបស់បាតុភូតធម្មជាតិទាំង ២ ខាងលើ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅច្រើន (ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែឧសភា) ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន។
សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេស បណ្តាខេត្តដែលស្ថិតនៅតំបន់ទំនាបកណ្តាល៕

Post a Comment