Header Ads

តើនៅចាំ ​គ្រូ​អាគ្គីនេត្រដ៏មានប្រជាប្រិយភាពនោះទេ តាមពិតលោកគ្រូបែកគំនិតលក់​ថ្នាំញៀន​ថែមដោយសារហេតុផលមួយនេះ


សាលាដំបូងរាជធានីភ្នំពេញបានធ្វើការ​បើកសវនាការកាត់ទោស​ជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន។ ដោយជនជាប់ចោទរូបនេះបានសារភាពថា ដោយសារកន្លងមកមុខរបរ​ដែលខ្លួនប្រព្រឹត្តកន្លងមកជារឿងបោកប្រាស់គេឯង ប៉ុន្តែនៅតែរកលុយចាយ បង់ថ្លៃផ្ទះជួល នៅតែមានការខ្វះខាត ខ្លួនក៏ដាច់ចិត្តបន្ថែមរបរថ្មីគឺជួយដូរគ្រឿងញៀន តែក៏ត្រូវជាប់អន្ទាក់ប៉ូលីស។
គួរបញ្ជាក់ផងដែរថា​ជនជាប់ចោទលោក វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន៕






No comments