ពេលនេះដឹងច្បាស់ហើយ ការពុលទឹកព្រែកទេរ នៅក្រចេះ មិនមែនដោយសារថ្នាំសម្លាប់ស្មៅទេ!
លោក ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និង សិប្បកម្ម បាន បានអោយ ដឹង ថា ករណី ពុល ស្លាប់ មនុស្ស ជាង ១០ នាក់ និង រាប់រយ នាក់ ផ្សេង ទៀត ពុល ខ្លាំង ត្រូវ បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ មាន ទាំង ក្មេង ទាំង ចាស់ នៅ ស្រុក ចិត្ត បូ រី ខេត្តក្រចេះ នោះ គឺ ដោយ សារ ពុល នឹង សារធាតុ គីមី សម្រាប់ លាង សម្អាត រ៉ែ មាស មិនមែន ថ្នាំ កសិកម្ម បាញ់ សម្លាប់ ស្មៅ ទេ ។
លោក រដ្ឋមន្ត្រី បាន ឲ្យ ដឹង បន្ត ថា ក្រសួង ឧស្សាហកម្ម និង សិប្បកម្ម បាន និង កំពុង ធ្វើ របាយការណ៍ បញ្ជូន ទៅ កាន់ លោកនាយក រដ្ឋមន្ត្រី ដើម្បី ត្រួតពិនិត្យ និង មាន វិធានការ ផង ដែរ ។ ហើយ ក្រសួង បាន បញ្ជូន ក្រុម បេស កម្ម ចម្រុះ មាន វិទ្យាស្ថាន ស្តងដារ នៃ មន្ទីរពិសោធន៍ របស់ ក្រសួង រួម ជាមួយ អគ្គនាយកដ្ឋាន ទឹក ស្អាត ដែល ចុះ ទៅ ជាមួយ មន្ទីរ សិប្បកម្ម និង ឧស្សាហកម្ម ដើម្បី ធ្វើការ ស្រាវជ្រាវ ។ ហើយ ក្រសួង បាន យក ទឹក មាន ប្រភព នៅ ជិត ៗ ព្រែក ទេរ យក ច្រើន កន្លែង មក វិភាគ តាំងពី ដើម ទី រហូត ដល់ ចុង ទី ដើម្បី មើល ថា វា មាន ជាតិពុល របៀប ម៉េច ?
ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បន្ត ទៀត ថា ថ្ងៃ ដំបូង ដែល ធ្វើការ វិភាគ បង្ហាញ អោយ ឃើញ ថា ក្រៅពី ប្រជាជន ដែល ពុល ស្រា ក្នុង ខេត្តក្រចេះ គឺ មាន ប្រជាជន ពុល ដោយសារ ទឹក ហើយ មាន ប្រជាជន ដែល យក ទឹក ព្រែក ទេរ នឹង មក ធ្វើ នំអន្សម លក់ អ្នកទិញ ក៏ ពុល ដែរ ។ ដូច្នឹង ហេតុ អ្វី បានជា វា ពុល ?
ក្រសួង បាន ធ្វើការ ស្រាវជ្រាវ បន្ត ទៀត ឃើញ ក ម្រឹត នៅ ក្នុង ទឹក មាន ជាតិ សារធាតុ « ក្រូម » (Chromium) ។ គីមី ក្រូម នឹង គឺ ប៉ះពាល់ ដល់ គ្រឿងក្នុង របស់ មនុស្ស យើង ច្រើន ណាស់ នេះ ជា ការ ស្រាវជ្រាវ លើក ទី ១ ហើយ ទី ២ ឃើញ មាន សារធាតុ គីមី ពុល « ហ្សា នី ត » ទៀត ។
លោក ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បញ្ចា ក់ថា ពី ដំបូង មានការ សន្និដ្ឋាន ថា មានការ ប្រើប្រាស់ ថ្នាំ សម្លាប់ ស្មៅ ពី សំណាក់ ប្រជា កសិករ ពី ផ្នែក ខាងលើ នៃ ព្រែក ទេរ មក ប៉ុន្តែ ថ្នាំ សម្លាប់ ស្មៅ នេះ វា មិន មាន សារធាតុ គីមី ពុល « ហ្សា នី ត » ទេ ។ ក្រសួង ក៏ ស្រាវជ្រាវ បន្ត ទៅ ទៀត ថា តើ សារធាតុ គីមី ពុល « ហ្សា នី ត » គេ យក មក ធ្វើ អី ?
លោក ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ បន្ថែម ថា គីមី ពុល « ហ្សា នី ត » គេ ប្រើ សម្រាប់ លាង មាស ពី អាច ម៌ ដី នៃ រ៉ែ ។ ចឹ ង រ៉ៃ នោះ នៅឯណា ? ក្រុម បេស កម្ម ចម្រុះ បាន ស្រាវជ្រាវ ឡើង រហូត ទៅ ដល់ ខេត្តមណ្ឌលគិរី ព្រោះ ព្រែក ទេរ មាន ប្រភព មក ពី មណ្ឌលគិរី ជា លទ្ធផល ទៅ ដល់ កន្លែង អាជីវកម្ម មាស ទាំងនោះ ទាំង មានច្បាប់ អនុញ្ញាត និង គ្មាន ច្បាប់ រក ឃើញ ធុង សារធាតុ គីមី ពុល « ហ្សា នី ត » នៅ ទីនោះ ទៀត ។
លោក ទេស រដ្ឋមន្ត្រី ប្រាប់ ថា ពួក នេះ (ម្ចាស់ អាជីវកម្ម រ៉ែ មាស ) ប្រើ ហើយ អត់ មាន ប្រព័ន្ធ ការពារ សុវត្ថិភាព អី ទេ ដល់ ពេល មាន ភ្លៀង ទឹក វា ហូរ ដល់ ព្រែក ។ អំឡុង ពេល ចុះ តាមដាន មន្ត្រី របស់ ក្រសួង បាន រក ឃើញ អ្នក ជីក រ៉ែ មាស ដែល កំពុង ធ្វើ អាជីវកម្ម នៅ តាង ដឹង ស្ទឹង ព្រែក ទេរ នោះ ហើយ មាន ប្រើប្រាស់ សារធាតុ គីមី សម្រាប់ លាង សម្អាត មាស ដែល មាន ភាព ពុល ខ្លាំង ។
លោក ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏ បាន បញ្ជាក់ ផង ដែល ថា រាជរដ្ឋាភិបាល នឹង មាន វិធានការ លើ អាជីវកម្ម រ៉ែ ទាំងនោះ នាង ពេល ខាង មុខ នេះ ពិសេស អាជីវកម្ម គ្មាន ច្បាប់ តែ ម្តង ដែល ប្រើ សារធាតុ គីមី ពុល « ហ្សា នី ត » ស្រេច ចិត្ត ហើយ មិនដឹង សុំ នាំ ចូល បាន ពី ច្រក ណា មក ទេ ។
សូម បញ្ជាក់ ថា គិត មក ត្រឹម រសៀល ថ្ងៃ ទី ៧ ខែឧសភា ឆ្នាំ ២០១៨ កន្លង ទៅ នេះ ប្រជាពលរដ្ឋ ដែល ស្លាប់ ដោយ សង្ស័យ ពុល នៅ ខេត្តក្រចេះ បាន កើន ដល់ ១៤ នាក់ ហើយ ក្នុង នោះ មាន ស្រី ៩ នាក់ និង ជន រង គ្រោះ ចំនួន ជាង ២០០ នាក់ ទៀត កំពុងធ្វើការ សង្គ្រោះ និង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្តក្រចេះ និង មន្ទីរពេទ្យ កាល់់ ម៉ែ ត រាជធានី ភ្នំពេញ ។
ហេតុការណ៍ បាន កើតឡើង នៅ ថ្ងៃ ទី ៥ ខែឧសភា ឆ្នាំ ២០១៨ ស្ថិត នៅ ភូមិ ស្រែ ន ន និង ភូមិ អាល ច ក្នុង ឃុំ កន្ទួត ស្រុក ចិត្រ បុរី ខេត្តក្រចេះ ដោយ ប្រជាពលរដ្ឋ រង គ្រោះ មាន រោគ សញ្ញា ដូច ជា ឈឺពោះ , ក្អួតចង្អោរ , ឈី ក , អស់កម្លាំង , ទន់ដៃទន់ជើង , វិលមុខ និង ថប់ដង្ហើម រហូត បណ្តាល ឲ្យ ស្លាប់ និង ជន រង គ្រោះជា ច្រើន នាក់ ផ្សេង ទៀត ត្រូវ បាន ដឹក បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ បង្អែក ខេត្ត និង មន្ទីរពេទ្យ កាល់់ ម៉ែ ត ។
ដោយឡែក នៅ ខេត្តមណ្ឌលគិរី នៅ ថ្ងៃ ទី ១០ ឧសភា ២០១៨ ជន រង គ្រោះ ដែល ពុល បាន កើនឡើង ជាង ៣០ នាក់ បាន កើតឡើង នៅ ភូមិ ព្រះ ឃុំ ស្រែ ឈូក ស្រុក កែវ សីមា ខណៈ ដែល ពី ដំបូង បណ្ដាល ឲ្យ មនុស្ស ប្រុស ស្រី ១៤ នាក់ រង នូវ អាកា រៈ ក្អូ ត ចង្អោរ ៕





Post a Comment