Header Ads

កំពុងតែ!!! ភ្ញាក់ផ្អើល​កន្លែង​ម៉ាស្សា​ទៀតហើយ ចូលកោសជប់ និងម៉ាស្សាលឹង្គ ចេញវិញបាត់លុយ



ភ្នំពេញ ៖ បុរសពីរនាក់ បានជិះម៉ូតូឌុបគ្នាទៅកោសជប់ និងម៉ាស្សាក្រលាន(រួមភេទ)អស់ម្នាក់៦មុឺនរៀល តែពេលគិតលុយចេញមកវិញ ក៏ស្រាប់តែបាត់ និងត្រូវពួកគេដូរលុយទៀត ទើបមានការតវ៉ាបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកនាំខ្លួនភាគីទាំងពីរទៅកាន់ប៉ុស្ដិ៍នគរបាល រដ្ឋបាលចាក់អង្រែ ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង៣ និង ៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងហាងកោសជប់ សុខសប្បាយ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
បើតាមសម្ដីយុវជនពីរនាក់ដែលចូលទៅកន្លែងម៉ាស្សាខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូមួយគ្រឿងគ្នាពីរនាក់ បានចូលទៅកន្លែងម៉ាស្សាកោសជប់ខាងលើ និងមានលុយចំនួន៩០$ផងដែរ ដោយពួកគាត់ បានម៉ាស្សាខ្លួនផង និងម៉ាស្សាក្រលានផង (រួមភេទ) អស់មួយសន្ទុះ ។ ក្រោយពីពួកគាត់បានម៉ាស្សាចប់សព្វគ្រប់ ក៏បំរុងចេញមកវិញ និងបាន ដកលុយដើម្បីឲ្យថ្លៃសេវា តែពេលដកមកបានឲ្យលុយទៅនារីម៉ាស្សាខាងលើចំនួន៦មុឺនរៀល ឯម្នាក់ទៀតមិនទាន់ឲ្យទេ ស្រាប់តែបាត់ លុយក្នុងកាបូបចំនួន៥០ដល្លារថែមទាំងបាន ប្ដូរដាក់ លុយដូល្លារក្លែងក្លាយឲ្យចំនួន30$ថែមទៀតផង ទើបធ្វើឲ្យពួកគាត់កើតទុកមិនសុខចិត្តក្នុងការបោកប្រាស់លុយកាក់ខាងលើនេះ ក៏បានសុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្ដង ។
ចំណែកក្រុមនារីៗខាងលើវិញ ពួកគាត់បាន ប្រកែក និងប្រាប់ថា គ្មានការដូរលុយ និងលួច លុយភ្ញៀវនោះទេ ។ដោយសារភាគីទាំងពីរ នៅតែជជែកវែកញែករកតែឈ្នះរៀងៗខ្លួន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានចុះទៅនាំខ្លួនភាគីទាំងពីរមកកាន់ប៉ុស្ដិ៍ ដើម្បីសួរនាំ ។
ក្រោយពីមានការសួរនាំរបស់សមត្ថកិច្ចនគរ បាលប៉ុស្ដិ៍ចាក់អង្រែលើ ហើយភាគី ទាំងពីរគ្មានភស្តុតាងសម្រាប់ដាក់បន្ទុករៀងៗ ខ្លួន ទើបពួក គេមិនប្ដឹងផ្ដល់គ្នា និងសម្រេចចិត្តបញ្ចប់រឿង នៅក្នុងប៉ុស្ដិ៍សមត្ថកិច្ចតែម្ដង ទៅផ្ទះរាងៗខ្លួន៕




ប្រភព៖jongruk.com

No comments