ភ្ញាក់ខ្លួនព្រឺត! ពេលដឹងអត្តន័យលេខដែលគេបិទផ្លែឈើ! សូមលោកអ្នកត្រូវតែពិនិត្យឱ្យច្បាស់ចំពោះលេខទាំងនេះ!មុខសំរេចចិត្តទិញ
ប្រសិនបើលោកអ្នកទិញផ្លែឈើដែលមិនដាំនៅក្នុងស្រុកទេ លោកអ្នកត្រូវប្រយ័ត្នឱ្យបានខ្លាំងបន្តិច។ ជាតិពុលជាច្រើនដែលមានក្នុងបរិយាកាសក៏មាននៅក្នុងអាហារដែរ។ ហេតុនេះហើយ លោកអ្នកត្រូវតែប្រយ័ត្នចំពោះផ្លែឈើដែលទិញពីផ្សារទំនើប។ នៅពេលលោកអ្នកទិញផ្លែឈើ សូមពិនិត្យមើលលេខនៅលើស្លាកបិតពីលើឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តទិញ។
* ប្រសិនបើលើស្លាកនោះមាន ៤ លេខ ដែលចាប់ផ្តើមជាមួយលេខ ៣ ឬ ៤ នោះមានន័យថាផ្លែឈើនោះត្រូវបានដាំក្រោមច្បាប់កសិកម្ម ដែលអនុវត្តនៅប្រទេសភាគច្រើនបំផុត។ ផ្លែឈើទាំងនេះបានប៉ះជាមួយនឹងថ្នាំបាញ់សត្វល្អិត និងជីរសិប្បនិម្មិត។ លោកអ្នកអាចទិញបាន តែត្រូវលាងសម្អាតតាមវិធីផ្សេងៗដើម្បីកម្ចាត់ជាតិពុលលើសំបកខាងក្រៅ។
* ប្រសិនបើស្លាកលេខនោះផ្ទុកលេខ ៥ ខ្ទង់ និងលេខដំបូងគេគឺលេខ ៨ មានន័យថា ផ្លែឈើនោះត្រូវបានចាក់ថ្នាំពន្លូតឱ្យឆាប់ធំ។ លោកអ្នកត្រូវចៀសវាងវាជាដាច់ខាត។
Post a Comment