លូយណាស់បងប្អូន ឈប់បារម្មណ៌ទៅ ពេលទៅលេងសៀមរាបជាក្រុម កុំភ័យរឿងកន្លែងដេក តម្លៃតែ ១០ ដុល្លាទេ មានអាងហែលទឹកស្អាតទៀត
ថ្ងៃឈប់សម្រាក ៤ថ្ងៃជាប់គ្នាជិតមកដល់ហើយ គឺបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ដែលចំថ្ងៃចុងសប្ដាហ៍តែម្ដង។ ដូចនេះ សិស្ស-និស្សិត និងអ្នកធ្វើការមួយចំនួន ប្រាកដជាមានគម្រោងដើរលេងជាក្រុម ហើយចង់គេងជុំគ្នា។ ថ្ងៃនេះ Angkor Post សូមណែនាំកន្លែងស្នាក់នៅមួយកន្លែង ដែលអាចគេងរួមគ្នាជាក្រុមបាន ហើយមានទាំងអាងហែលទឹក តម្លៃ ១០ដុល្លារក្នុងមួយគ្រែ។
កន្លែងស្នាក់នៅ Mudra Angkor Hostel មានទីតាំងនៅតាមបណ្ដោយស្ទឹងសៀមរាប ក្រុងសៀមរាប ជិតតំបន់កម្សាន្តនានា។ កន្លែងស្នាក់នៅនេះ មានគ្រែជាន់ អាចគេងរួមគ្នា ជាលក្ខណៈក្រុមគ្រួសារក៏បាន ឬមិត្តភ័ក្ដិក៏បាន។ ចំណែកនៅខាងក្រៅ អ្នកអាចហែលទឹកលេង ឬអង្គុយសំដិលថ្ងៃ ឬអង្គុយផឹកស្រាបៀ ក្រោមទេសភាពដ៏ស្រស់ត្រកាល។
ចំពោះតម្លៃវិញ គឺមួយគ្រែ ១០ដុល្លារ។ អាចកក់បន្ទប់បាន តាមលេខ 089684494 & 069922277។










Post a Comment