នេះហើយបាបកម្ម ថ្ងៃក្រោយកុំចេះតែហ៊ាន វាយតប់ មើលងាយអ្នកសុំទានខ្លាំងពេក ចុងក្រោយត្រូវមួយជើង បាត់មាត់ឈឹង (មានវីដេអូ)
ចិន៖ បុរសស្បែកខ្មៅក្បាលត្រងោល សញ្ជាតិអាហ្រ្វិកម្នាក់ ត្រូវបានបុរសជនជាតិចិនម្នាក់ អត់ទ្រាំមិនបាន ស្ទុះហក់ធាក់មួយជើង បណ្តាលឲ្យសន្លប់បាត់មាត់បាត់.ក ភ្លាមៗនៅនឹងកន្លែង ក្រោយក្តៅចិត្តខឹងនឹងបុរសអាហ្វ្រិកនោះ ជេរប្រមាថ វាយតប់ មើលងាយអ្នកសុំទាន។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានគេប្រទះឃើញ នៅតាមដងផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Guangzhou ភាគខាងត្បូងខេត្ត Guangdong ប្រទេសចិន។
ជាក់ស្ដែង តាមរយៈសកម្មភាពក្នុងវីដេអូឃ្លីប ក្នុងថ្ងៃកើតហេតុ គេឃើញបុរសអាហ្វ្រិកស្បែកខ្មៅ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនោះ បាននិយាយស្រែកឮៗ ជេរប្រមាថថាឲ្យទៅកាន់អ្នកសុំទានប្រុសម្នាក់ ដែលកំពុងតែអង្គុយនៅចិញ្ចើមផ្លូវ។
មិនត្រឹមតែប៉ុណ្ណោះ បុរសអាហ្រ្វិករូបនោះ ថែមទាំងបានលើកជើងរបស់ខ្លួន ទៅធាក់ចំកណ្តាលមុខអ្នកសុំទាន និងថែមទាំងបានវាយតប់ (វាយក្បាល ទះកំផ្លៀង) ទៀតផង ខណៈមានមនុស្សម្នាជាច្រើន នាំគ្នាចោមរោមមើលទាំងមិនហ៊ានចូលជួយ។
ដោយសារតែ ភាពច្រងេងច្រងាងបែបនេះហើយ ទើបធ្វើឲ្យបុរសម្នាក់ អត់ទ្រាំមិនបានក្តៅចិត្ត ស្ទុះហក់ទៅធាក់បុរសអាហ្រ្វិកនោះ ចំ ពោះនិងទ្រូង ផ្ទប់ទៅនឹងជញ្ជាំង បណ្តាលឲ្យដួលដេកដីសន្លប់ស្ដូកស្ដឹងតែម្តង។
ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិធ្វើការរិះគន់ទាំងសងខាង ទៅលើបុរសអាហ្វ្រិកនោះ ដែលមានសកម្មភាពហាក់រើសអើងជាតិសាសន៍ និងប្រើហិង្សាលើអ្នកដទៃជាសាធារណៈ ខណៈឯបុរសជើងខ្លាំងនោះវិញ ថ្វីបើល្អមែន តែក៏មិនគួរយកហិង្សាមកដាក់ខ្លួន ដើម្បីដោះស្រាយបញ្ហានោះទេ។ គួរណាស់ត្រូវមានការគិតពិចារណា និងរកដំណោះស្រាយផ្សេងឲ្យបានត្រឹមត្រូវជាងនេះ។
គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី គេមិនដឹងច្បាស់ទេថា តើមូលហេតុអ្វីទើបបានជាបុរសអាហ្វ្រិករូបនោះ ទៅឈ្លោះរករឿងជាមួយនឹងអ្នកសុំទាននោះឡើយ។ ហើយគេក៏មិនដឹងច្បាស់ទេថា ក្រោយកើតហេតុ បុរសអាហ្រ្វិកនោះ រងរបួសធ្ងន់ធ្ងរ ឬត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឬអត់នោះទេ ៕


Post a Comment