កូនខ្មែរត្រូវតែស៊ែរចែកគ្នាដឹង ចម្រឹងបង្អួចប្រាសាទអង្គរវត្តបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យ នឹកស្មានមិនដល់
ចម្រឹងនៃបង្អួចប្រាសាទអង្គរវត្តបានបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យ ស្ទើរគ្មាននរណាម្នាក់ចាប់អារម្មណ៍នោះឡើយ។ បើតាមការឱ្យដឹងពី លោក កាន់ សុខម៉េង មគុទ្ទេសភាសាបារាំង អង់គ្លេស និងថៃ បានស្រាយពីអាថ៌កំបាំងនេះថា ស្រមោលពន្លឺថ្ងៃ នៃចម្រឹងបង្អួចប្រាសាទអង្គរវត្ត គឺជាប្រាសាទកំពូលប្រាំ និងកំពូល៣។
នេះជាគំនិតច្នៃប្រឌិតគ្មានពីរលើលោករបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនខ្មែររហូតមកដល់សព្វថ្ងៃ។ អ្វីដែលកាន់តែអស្ចារ្យនោះ ស្រមោលទាំងនោះ បានបង្ហាញជាកំពូលប្រាសាទឆ្លាស់គ្នាយ៉ាងប្រណិត និងមានក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រទៀតផង។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរ ត្រូវថែរក្សាសម្បត្តិមរតកដ៏មានតម្លៃនេះ ឱ្យបានគង់វង្សតរៀងទៅ៕
ប្រសិនបើបងប្អូនបានទៅលេងកំសាន្ដ ប្រាសាទអង្គរវត្ត កុំភ្លេចមើលចម្រឹងបង្អួចប្រាសាទអង្គរវត្តព្រោះប្រសិនបើអ្នកសង្កេតមើលស្រមោលចម្រឹងប្រាសាទនោះអ្នកនឹងបានឃើញនូវអាថ៌កំបាំងដ៏អស្ចារ្យ ។
ជាការពិតចម្រឹងនៃបង្អួចរបស់ប្រាសាទអង្គរវត្តនៃខេត្តសៀមរាបបានបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យមួយ ដែលយើងគ្រប់គ្នាភាគច្រើនមិនបានចាប់អារម្មណ៍នោះទេ នៅពេលដែលយើងបានទៅលេងអង្គរវត្ត ម្ដងៗ។
ដូច្នេះក្នុងនាមយើងជាកូនខ្មែរ ត្រូវដឹងពីភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្តខ្មែរយើងអោយបានច្រើន ដើម្បីបង្ហាញទៅកាន់បរទេស និង សូមជួយចែករំលែកអត្ថបទនេះទាំងអស់គ្នាផង ដើម្បីអោយកូនខ្មែរគ្រប់រូបបានដឹង ពីភាពអាថ៌កំបាំងដ៏អស្ចារ្យមួយនេះ នៃប្រាសាទអង្គរវត្តខ្មែរយើង៕
Post a Comment