មានកូនធំៗអស់ហើយ តែរាងដាញ់ ម៉ូនីកា នៅតែស្លីមដដែល ឃើញហើយអាចច្រណែនបាន
អូស្រ្តាលី៖ អតីតតារាសម្តែងស្រីរាងតូចល្អិតអ្នកនាង ដាញ់ ម៉ូនីកា បានចាកឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយបានទៅសាងជីវិតគ្រួសារតាមស្វាមីទៅនៅប្រទេសអូស្រ្តាលី។
ហើយជីវិតស្នេហាខុសវ័យរបស់អតីតតារាសម្តែងអ្នកនាង ដាញ់ ម៉ូនីកា ក៏មានកូនប្រុសស្រីចំនួន ២ នាក់ផងដែរជាចំណងដៃ ដែលបច្ចុប្បន្ននេះពួកគេក៏សុទ្ធតែមានវ័យចម្រើនធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
ថ្វីត្បិតតែកូនប្រុសស្រី កាន់តែមានវ័យធំក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលពីសម្រស់របស់អ្នកម្តាយកូនពីររូបនេះវិញ អ្នកនាងក៏នៅតែមានសម្រស់ស្រស់ស្អាតខ្លាំង និងមើលទៅដូចជាមិនមានវ័យចាស់ទៅតាមអាយុសោះ។
ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកនាង ដាញ់ ម៉ូនីកា ក៏បានផុសរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បង្ហាញពីរាងរបស់នាង យ៉ាងស្លីមស្អាតដូចស្រីក្រមុំ មិនសមដូចជាមនុស្សស្រី ដែលមានកូន ២ នាក់រួចមកហើយសោះ៕
ប្រភព៖ khmerload
Post a Comment