Header Ads

ចប់ហើយ! ឧកញ៉ា ហូរ ចំរើន ត្រូវបានថ្នាក់ដឹកនាំ រៀបចំបញ្ចប់ងារជាឧកញ៉ា





លោក ហូរ ចំរើន ដែលគ្រប់គ្នាស្គាល់ថា ជាមន្រ្តីយោធាជាន់ខ្ពស់ និងមានងារជាឧកញ៉ាផង ត្រូវបានសមត្ថកិច្ចឃាតខ្លួនពាក់ព័ន្ធនិងការបាញ់បោះសេរី កាលពីថ្ងៃទី២១ខែមេសា នៅក្នុងផ្ទះវីឡា ស្ថិតក្នុងភូមិព្រៃសរ សង្កាត់ព្រៃសរ ខណ្ឌដង្កោ កាលពីថ្ងៃទី១៦ខែឧសភា ត្រូវបានបញ្ជូនខ្លួនមកកាន់តុលាការក្រុងភ្នំពេញ ដើម្បីសាកសួរបន្តនិតិវិធីច្បាប់។

នៅក្រោយដំណើរបញ្ជូនលោក ហួរ ចំរើន ដែលរងពាក្យនិន្ទាពីមហាជនថា ជាឧកញ៉ា ទំនង បាញ់បោះសេរី មិនក្រែងច្បាប់ មកឡើងតុលាការនោះ នៅលើបណ្ដាញសង្គមក៏ទម្លាយថា«យោងតាម ប្រភពពី មន្ត្រីជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា គោរមងារ “ឯកឧត្តម ឧត្តមសេនីយ៍ឯក និងឧកញ៉ា” របស់លោក ហូរ ចំរើន កំពុងត្រូវបានថ្នាក់ដឹកនាំ រៀបចំឯកសារ ថ្វាយព្រះមហាក្សត្រ ឲ្យបញ្ចប់ ហើយនៅថ្ងៃនេះ។ខណៈរូបលោកកំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការពាក់ព័ន្ធសំណុំរឿងបាញ់បោះ!!!



គួរបញ្ជាក់ផងដែរលោកមានងារជាមន្ត្រីធំក្នុងស្ថាប័នរដ្ឋផង និងជាអ្នកជំនួញដ៏ល្បីផង បែរជាត្រូវជាប់ទោសទណ្ឌ ដោយសារកំហឹងខ្លួនឯងមួយប្រាវ នៅក្នុងផ្ទះវិឡារបស់លោកមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

No comments