Header Ads

ទូច ស្រីល័ក្ខ បង្ហោះវីដេអូមួយ ចាក់ដោតបេះដូងភរិយាគ្រប់គ្នា (មានវីដេអូ)


ភ្នំពេញ ៖ តារាសម្ដែង និងពិធីការិនីដ៏ល្បី អ្នកនាង ទូច ស្រីល័ក្ខ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់ជាយូរ ហើយក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ។
ជាមួយគ្នានេះ បន្ទាប់ពីអ្នកនាង ទូច ស្រីល័ក្ខ បានរៀបអាពាហ៍ពិពាហ៍ សាងគ្រួសារដ៏មានសុភមង្គលមួយរួចមក ក៏អ្នកនាងមិនបានបោះបង់អាជីពសិល្បៈរបស់ខ្លួននេះដែរ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះវីដេអូមួយ ចែករំលែកពីបទពិសោធន៍ និងគំនិតខ្លះៗរបស់ខ្លួន ទៅកាន់ស្វាមីមួយចំនួន ដែលគិតថាការងារផ្ទះស្រួល ដោយអ្នកនាងបានសរសេរភ្ជាប់ជាមួយវីដេអូថា ‹‹ពេលខ្លះមនុស្សប្រុសមួយចំនួនតូចដែរគាត់មិនបានយល់ពីចិត្តប្រពន្ធ តើនរណាខ្លះថាការងារផ្ទះស្រួល សូមផ្ញើវីដេអូមួយនេះ ជូនបងប្រុសហើយផ្ញើជូនបងស្រីដូចគ្នា››។
យ៉ាងណាមិញ វីដេអូមួយនេះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសស្រ្ដីដែលជាភរិយាគ្រប់រូប ពេញចិត្តស្ដូកតែម្ដង ព្រោះវាត្រូវនឹងស្ថានភាពគ្រួសារមួយចំនួន នៃសង្គមគ្រួសារ នាពេលបច្ចុប្បន្ននេះតែម្តង ៕ 



No comments