អាណិតណាស់! សប្បាយក្លាយជាទុក្ខ ក្មេងស្រីម្នាក់ងូតទឹកជ្រោះកម្សាន្ត ចៃដន្យក៏ជួបហតុការណ៏នឹកស្មានមិនដល់
កោះកុង៖ កុមារីម្នាក់បានស្លាប់ដោយសារលង់ទឹក រួចទឹកហូរគួចយក ក្នុងពេលនាងនិងក្រុមគ្រួសារបានមកលេងកម្សាន្តនៅទឹកជ្រោះតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង កាលពីរសៀលថ្ងៃទី12ខែឧសភាឆ្នាំ2018។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារីរងគ្រោះគឺឈ្មោះ ឆាយ សៀវហ្គិច អាយុ11ឆ្នាំ សព្វថ្ងៃមានទីលំនៅភូមិ5សង្កាត់4ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារីរងគ្រោះគឺឈ្មោះ ឆាយ សៀវហ្គិច អាយុ11ឆ្នាំ សព្វថ្ងៃមានទីលំនៅភូមិ5សង្កាត់4ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា កុមារីរងគ្រោះបានធ្វើដំណើរពីក្រុងព្រះសីហនុជាមួយក្រុមគ្រួសារមកកម្សាន្តនៅខេត្តកោះកុង លុះមកដល់តាតៃ ក៏នាំគ្នាទៅងូតទឹកជ្រោះកម្សាន្ត តែចៃដន្យក៏ជួបហេតុការណ៍ទឹកជ្រោះគួចយកទៅបាត់តែម្តង។
ក្រោយពីកើតការឆោឡោឡើង សមត្ថកិច្ចបានសហការជាមួយក្រុមគ្រួសារកុមារីរងគ្រោះនិងបងប្អូនប្រជាពលរដ្ឋចេញស្វែងរករហូតដល់ម៉ោង3ទៀបភ្លឺឈានចូលដល់ថ្ងៃទី13ទើបប្រទះឃើញសាកសពកុមារីរងគ្រោះ។
សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរឲ្យបង្កើនការប្រុងប្រយ័ត្នពេលនាំគ្នាទៅកម្សាន្តនៅទឹកជ្រោះ ព្រោះរដូវនេះជារដូវស្សា មានទឹកហូរកួចខ្លាំងអាចជួបនូវឧប្បទ្វហេតុផ្សេងៗដែលនឹកស្មានមិនដល់ ដូចជាករណីខាងលើនេះជាដើម៕
ប្រភព៖ Huy Bunleng






Post a Comment