Header Ads

ទើបតែការថ្ងៃមុនសោះ ថ្ងៃនេះ ប៉ែន សារ៉ាវ បានកូនមួយបាត់

ភ្នំពេញ៖ ភាគច្រើន ឲ្យតួបែបកាចសាហាវ ឬតួខិលខូច ផលិតករ មិនដែលភ្លេចមុខ តារាសម្តែង ប៉ែន សារ៉ាវទេ ដោយសារតែ រូបរាង និងទម្រង់មុខលោក សាកសមជាតួនេះ។
ប៉ុន្តែជីវិតពិតរបស់លោក គឺជាមនុស្សប្រុសដែលសុភាព និងយកចិត្តទុកដាក់ ស្រលាញ់ប្រពន្ធយ៉ាងខ្លាំង។ ជាពិសេស តារាប្រុសរូបនេះ អាចនិយាយបានថា រូបលោក ថ្នាក់ថ្នម មិនឲ្យខកចិត្តម្តងណាឡើយ បើទោះបីជាអ្នកទាំងពីរ ទើបតែសាងជីវិតគ្រួសារ បានប៉ុន្មានខែក៏ដោយ។
អ្វីដែលកាន់តែត្រេកអរទៀតនោះ គឺកាលពីប៉ុន្មានម៉ោងមុន លោក ប៉ែន សារ៉ាវ បានទទួលចំណងដៃនៃអាពាហ៍ពិពាហ៍ រវាងលោក និងប្រពន្ធ ដោយបានកូនជាទីស្រលាញ់ម្នាក់ នៅក្នុងថ្ងៃនេះ។
មិនតែប៉ុណ្ណោះ កូនរបស់តារាប្រុសរូបនេះ ទើបតែកើតសោះ តែមានមុខមាត់គួរស្រលាញ់ ជាមួយនឹងទម្រង់មុខខ្ពស់ មិនចាញ់ម៉ាក់ប៉ាគេប៉ុន្មានទេ៕






No comments