Header Ads

ក្រោយផ្អើលថា ឌីណែត បង្ហោះសារខូចចិត្ត ព្រោះតែនី រតនា ភ្ជាប់ពាក្យចោល តែតាមពិតទៅ គឺបែបនេះសោះ (មានចម្រៀង)

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង វី ឌីណែត កំពុងមានសន្ទុះយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ បើទោះបីជានាង ទើបតែប្រឡូកក្នុងសិល្បៈក៏ដោយ។
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន កញ្ញា បានសរសេរសារមួយនៅ លើបណ្តាញសង្គម Instagram ផ្លូវការរបសនាង ថា «ខ្ញុំលែងត្រូវការស្នេហា ស្នេហាឲ្យខ្ញុំឈឺចាប់រស់នៅពិបាកជាងស្លាប់ពេលនឹក គេម្ដងៗ»។ 
ដោយឃើញសារបែបនេះ ធ្វើឲ្យ ហ្វេន ជាច្រើន បានចូលទៅសួរ និងសង្ស័យថា តើនាងខូចចិត្ត ព្រោះតែ នី រតនា ភ្ជាប់ពាក្យចោលនាងយ៉ាងណា​ ព្រោះថា អ្នកទាំងពីរ ពិតជាមានទំនាក់ទំនងល្អជាមួយគ្នា នៅក្នុងសិល្បៈ។ 
យ៉ាងណាមិញ កាលពីម្សិលមិញ នាងបានឆ្លើយតប ទៅកាន់អ្នកទស្សនិកជនថា វាគ្រាន់តែជា អត្ថន័យនៃ បទចម្រៀងប៉ុណ្ណោះ ដែលមួយរយៈមុន នាងបង្ហោះសារខូចចិត្ត ហើយនាង ក៏មិនបានខូចចិត្ត ចំពោះរឿង នី រតនា ភ្ជាប់ពាក្យអ្វីនោះដែរ៕




No comments