រ៉ាប៊ីម្ចាស់បទ «មាន់ស្រែ» មកដល់ខ្មែរវិញមិនទាន់ មានទីផ្សារភ្លែត ត្រូវគេកក់ស្ទើរពេញកាលវិភាគរកតែពេលសម្រាក់ក៏គ្មាន
ភ្នំពេញ៖ កាលពីអំឡុងពេលកំពុងល្បីផ្ទុះកក្រើកខ្លាំង នូវបទចម្រៀង «មាន់ស្រែ» ត្រូវបានគេដឹងថា ម្ចាស់បទចម្រៀងមួយនេះ គឺកញ្ញា រ៉ាប៊ី តារាចម្រៀងប្រចាំផលិតកម្ម ថោន មិនបាននៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺនាងត្រូវទៅច្រៀងនៅឯ អាមេរិក រយៈពេលរហូតដល់ទៅ២ខែឯណោះ ដែលធ្វើឲ្យនាងខកខានឱកាស ក្នុងការបង្ហាញការសម្តែង លើឆាក ប្រគុំតន្រ្តីនានា ចែកជូនដល់អ្នកគាំទ្រស្រុកខ្មែរផងដែរ។
ប៉ុន្តែមិនថាយ៉ាងណា មិនប៉ុន្មានថ្ងៃមុននេះ កញ្ញា រ៉ាប៊ី ក៏បានវិលមកដល់ទឹកដីកំណើតវិញហើយ ដោយនាងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រជាច្រើននាក់ផងដែរ។ មិនតែប៉ុណ្ណោះ ខណៈតារាស្រីរូបនេះ វិលមកវិញមិនទាន់បានប៉ុន្មានផង ក៏ត្រូវបានម្ចាស់កម្មវិធីជាច្រើន ក៏ដូចជាConcert ប្រគុំតន្រ្តីប្រចាំសប្តាហ៍នានា បានអញ្ជើញ និងកក់នាងទៅសម្តែង ស្ទើរតែពេលកាលវិភាគតែម្តង។
មិនតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន ក៏កំពុងតែទន្ទឹងរង់ចាំស្តាប់ នូវបទចម្រៀងថ្មីៗបន្ថែមទៀត របស់តារាស្រីម្ចាស់បទ «មាន់ស្រែ» រូបនេះផងដែរ៕
Post a Comment