បងប្អូននៅចំារឿងនេះទេ!!! ពេលនេះប្អូនស្រីដែលរងគ្រោះដោយប្រុសព្រានរំលោភដល់ទៅ៣ដងនោះ នារីវ័យក្មេងម្នាក់ចេញមុខមកបកស្រាយហើយ (មានវីដេអូ)
កាលពីពេលកន្លងទៅមានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយ ដែលយុវជនកំហូចម្នាក់បានបន្លំខ្លួនជាកូនកំលោះ លបឡើងទៅរួមរ័កជាមួយកូនក្រមុំ ដល់ទៅ៣ដង ក្នុង១យប់នោះ ក្រោយបែកធ្លាយរឿងរ៉ាវ ធ្វើឱ្យសាមីខ្លួនកូនកំលោះខឹងច្រឡោតយ៉ាងខ្លាំង រហូតដល់សម្រេចរំសាយមង្គលការ រួចវេចបង្វេចត្រឡប់ទៅផ្ទះវិញ តែក៏មិនភ្លេចទាមទារបណ្ណាការពីម្តាយខាងស្រី ចំនួន១៤០០ដុល្លារមកវិញ។ ដើម្បីបញ្ចប់រឿង ខាងគ្រួសារកូនស្រីក៏ព្រមប្រគល់ឱ្យតាមការទាមទារដែរ គឺបានប្រគល់ប្រាក់ថ្លៃទឹកដោះចំនួន១ពាន់ដុល្លារ ថ្លៃផ្លែឈើ២០០ដុល្លារ និងលុយដែលបងប្អូនសាច់ញាតិបានសែនចងដៃក្នុងពិធីមង្គលការ ចំនួន១លានរៀល ឲ្យខាងកូនកំលោះវិញ ដោយខាងក្រុមគ្រួសារខាងកូនក្រមុំ មិនចង់និយាយអ្វីច្រើនទេ ព្រោះមិនចង់ខ្មាស់គេជាងនេះទៅទៀត បើទោះបីជាខាងគាត់មិនបានធ្វើខុសក៏ដោយ។
ជនរងគ្រោះជាកូនក្រមុំដែលរងនូវព្យុះ នៃរឿងអាស្រូវខាងលើនេះ បានចេញមកបកស្រាយ ដោយផ្សាយបន្តផ្ទាល់តាមសារព័ត៌មានក្នុងស្រុកមួយ បានរៀបរាប់ទាំងទឹកភ្នែកថា តាមពិតទៅ អតីតប្ដីរបស់នាងបានប្រើល្បិចដ៏គម្រក់បំផុត ដោយបបួលនាងដើរលេង ហើយបានដាក់ថ្នាំនូវក្នុងទឹកសុទ្ធ និងភេសជ្ជៈឲ្យនាងផឹក។ ចាប់តាំងពីពេលផឹករួចមក នាងលែងដឹងខ្លួន ហើយគេនាំទៅក្នុងផ្ទះសំណាក់ ក៏នាងមិនបានដឹងខ្លួនថា គេបានធ្វើអ្វីមកលើរូបរាងនាងដែរ។
ជនរងគ្រោះ បានបន្តថា បន្ទាប់ពីកើតមានរឿងអាស្រូវនោះមក អតីតកូនកំលោះរបស់នាងមានបំណងដោះដៃ ទើបសាច់ញាតិ និងក្រុមគ្រួសាររបស់នាងបានចុចទូរស័ព្ទទៅជននោះថា បើមិនទទួលខុសត្រូវនឹងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តមកលើនាងទេ ពួកគាត់នឹងប្ដឹងទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួន នាំទៅចាត់ការតាមច្បាប់។
ជនរងគ្រោះដដែល បានបន្តថា ដោយសារតែអតីតកូនកំលោះរបស់នាង ខ្លាចក្រុមគ្រួសាររបស់នាងប្ដឹងទៅតុលាការ ទើបក្រុមគ្រួសាររបស់គេបានចូលខ្លួនមកចរចាជាមួយនឹងក្រុមគ្រួសាររបស់នាង ហើយពួកគេបានចូលមកស្ដីដណ្ដឹង និងរៀបការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នោះ។ នៅយប់ នៃថ្ងៃពិធីមង្គការនោះ កូនកំលោះដែលនឹងក្លាយជាប្ដីរបស់នាង បានហៅនាងឲ្យមកជួបជុំមិត្តភក្ដិរបស់គេ និងគេហុចស្រាឲ្យនាងផឹក ហើយនៅក្នុងកែវស្រានោះ នាងមិនបានដឹងថា គេដាក់អ្វីនោះទេ។ បន្ទាប់ពីផឹកហើយ នាងចាប់ផ្ដើមទន់ដៃជើង ក៏ឡើងទៅដេក។ រីឯយាយរបស់នាងក៏បានប្រាប់ថា បើកូនកំលោះមិនទាន់ចូលក្នុងបន្ទប់ទេ គឺកុំទាន់បិទទ្វារអី ហើយនាងក៏ដេកលង់លក់ លែងដឹងខ្លួនទៅ ស្រាប់តែភ្ញាក់ពីដំណេកឡើង ក្រឡេកមើលអ្នកដេកឱបនាង គឺមិនមែនជាប្ដីរបស់នាងដែលទើបនឹងរៀបការថ្មីៗនោះទេ ហើយបង្កឲ្យភ្ញាក់ផ្អើលឆោឡោតែម្ដងទៅ។
ជនរងគ្រោះ បានបន្តទៀតថា បន្ទាប់ពីកើតមាននូវរឿងរ៉ាវដ៏អាស្រូវផ្ទួនៗបែបនេះ ក្រុមគ្រួសារកូនកំលោះបានបង្ខំនាំកូនកំលោះត្រឡប់ទៅផ្ទះវិញ ហើយទាមទារថ្លៃបណ្ដាការចំនួន១៤៥០ដុល្លារត្រឡប់ទៅវិញ។ លើសពីនេះទៅទៀត ក្រុមគ្រួសារខាងប្រុសបានគំរាមប្ដឹងក្រុមគ្រួសាររបស់នាង ដោយគេគំរាមថា បើប្រាប់សមត្ថកិច្ច គេនឹងទារថ្លៃបណ្ដាការច្រើនជាងនេះទៅទៀត។ ដោយសារតែក្រុមគ្រួសាររបស់នាងខ្លាចគេ ក៏យល់ព្រមសងថ្លៃបណ្ដាការទៅឲ្យកូនប្រុសវិញចំនួន១៤៥០ដុល្លារ។
ជនរងគ្រោះ បានបន្តថា រឿងដ៏អាស្រូវនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់នាង ជាពិសេសរូបនាងផ្ទាល់ បានរងនូវការអាម៉ាស់យ៉ាងខ្លាំង ត្រូវអ្នកភូមិត្មះដៀល ហើយជួនកាលនាងខ្មាសគេស្ទើរតែលែងចង់រស់បន្តទៅទៀត។ រីឯក្រុមគ្រួសាររបស់នាងតែងតែតាមឃ្លាំមើល និងលួងលោមឲ្យនាងបំផ្លិចនូវរឿងនោះចោល។
ជាមួយគ្នា ជនរងគ្រោះសូមអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការ មេត្តាជួយស្វែងរកយុត្តិធម៌ឲ្យដល់រូបនាងផង ដើម្បីធ្វើណាឲ្យអ្នកប្រព្រឹត្តអាក្រក់ ទទួលនូវតាមអំពើរបស់គេដែលបានប្រព្រឹត្តផង។
មន្ត្រីនគរបាលស្រុកកញ្ច្រៀច បានឲ្យដឹងថា ជនសង្ស័យដែលចូលទៅផ្សំដំណេកជាមួយកូនក្រមុំចំនួន៣ដង ជំនួសកូនកំលោះនោះ ឈ្មោះ ឈឺន ចាន់សេង អាយុ១៨ឆ្នាំ។ រីឯកូនក្រមុំ រងគ្រោះ ឈ្មោះ ក រ ហើយយពួកគេទាំង២នាក់ មានផ្ទះនៅជិតគ្នា។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងស្រុកកញ្ច្រៀច មានអ្នកភូមិម្នាក់បានរៀបចំពិធីមង្គលការយ៉ាងអធិកអធមមួយ ដោយមានភ្ញៀវទាំងសងខាង មកពីទីជិតឆ្ងាយ បានមកចូលរួមឲ្យពរជ័យដល់គូស្វាមីថ្មោងថ្មី និងរាំកម្សាន្ដលេងយ៉ាងសប្បាយ រហូតដល់យប់ជ្រៅ ទើបពួកគាត់ទៅផ្ទះរៀងៗខ្លួន។ ស្របពេលនោះដែរ ដោយសារការបម្រើភ្ញៀវពេញមួយថ្ងៃ ធ្វើឲ្យកូនក្រមុំអស់កម្លាំងយ៉ាងខ្លាំង ទើបចូលទៅដេកនៅក្នុងបន្ទប់ផ្សំដំណេក រង់ចាំកូនកំលោះមកក្រេបទឹកឃ្មុំ នារាត្រីដំបូង ហើយក៏ដេកលង់លក់ទៅ។ រីឯកូនកំលោះវិញ មិនទាន់បានទៅក្រេបចន្ទទឹកឃ្មុំជាមួយប្រពន្ធរបស់ខ្លួនភ្លាមៗនោះទេ គឺនៅជាប់រវល់នឹងបម្រើភ្ញៀវជិតស្និទ្ធ ដែលមកជូនពរជ័យដល់ពិធីមង្គលការរបស់ខ្លួន។
ប្រភពព័ត៌មានដដែល បានបន្តថា ស្របពេលកូនកំលោះកំពុងវក់វីជាមួយនឹងភ្ញៀវបែបនេះ ជនសង្ស័យបានឃើញឱកាសល្អ ក៏លបបន្លំធ្វើជាកូនកំលោះ ចូលទៅដេកជាកូនក្រមុំ ធ្វើឲ្យនាងច្រឡំ នឹកស្មានថាជាប្ដីរបស់នាង ក៏សុខចិត្តឲ្យជនសង្ស័យសើយសារុងនាងរំលោភ រហូតបានសម្រេចចំនួន៣ដង។ ក្រោយពេលឡើងឋានសួគ៌ជាមួយកូនក្រមុំរហូតអស់កម្លាំងខ្លាំងពេក ជនសង្ស័យក៏ប្រះខ្លួនដេកលង់លក់ទៅ លុះពេលកូនក្រមុះភ្ញាក់ដឹងខ្លួនថាមិនមែនជាប្ដីរបស់នាង ក៏ស្រែកឆោឡោផ្អើលពេញរោងការ នាំគ្នារត់មកចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ច។
ដោយឡែកយុវជនកំហូចដែលថ្លើមធំហ៊ានទៅក្រេបទឹកឃ្មុំ ជំនួសកូនកំលោះនោះ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេ និងនារីរងគ្រោះ គឺជាអ្នកជិតខាងគ្នា ហើយរូបគេបានលួចស្រលាញ់នារីរងគ្រោះ អស់រយៈពេលយូរហើយ។ ប៉ុន្តែរូបគេមិនដែលហ៊ានសារភាពពីទំហំ នៃទឹកចិត្តស្នេហារបស់ខ្លួនឲ្យនាងដឹងនោះទេ។ លុះដល់ពេលនាងរៀបការ រូបគេបានមកចូលរួម នៅក្នុងពិធីមង្គលការរបស់នាង រហូតដល់យប់ជ្រៅ ប៉ុន្តែនៅពេលឃើញនាងដេកលង់លក់តែម្នាក់ឯង នៅក្នុងបន្ទប់ ហើយកូនកំលោះបានទៅដេក នៅក្នុងរោងខាងកូនកំលោះបាត់ ទើបធ្វើឲ្យឃើញឱកាសល្អ បានបន្លំខ្លួនធ្វើជាកូនកំលោះ ឡើងទៅផ្សំដំណេកជាមួយនាង ចំនួន៣ដង រហូតធ្វើឲ្យគេអស់កម្លាំង ក៏ដេកលង់លក់ទៅ លុះពេលនាងភ្ញាក់ដឹងខ្លួន ទើបបែកការបែបនេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនដែលទៅបន្លំក្រេបទឹកឃ្មុំជាមួយកូនក្រមុំ ជំនួសកូនកំលោះ នាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕






Post a Comment