Header Ads

ឯក​ឧត្តម ជា សុផារ៉ា ថាបើចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ល្អ ​ត្រូវ​ប្រកាន់​ខ្ជាប់​រឿង​ ៣​ចំណុច​នេះ​



ជារដ្ធមន្រ្តីមួយរូបដែលមានស្នាដៃលេចធ្លោះក្នុងកិច្ចការដឹកនាំ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ធមន្ត្រីរដ្ធមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និង សំណង់

















បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅកាន់យុវជនថា ៖ បើចង់ក្លាយជាអ្នកដឹកនាំល្អត្រូវតាមទា ៣ចំនុចសំខាន់ៗមានដូចជា
១-ត្រូវគិតពីប្រជាជន បើចង់ក្លាយជាមេដឹកនាំល្អមួយរូបត្រូវតែគិតផលប្រយោជន៍ប្រជាជនជាធំ និងតំរូវអោយមានការលះបង់សេចក្តីសុខខ្លួនឯង
ដើម្បីជាតិ និង ប្រជាពលរដ្ធ ក្នុងនាមជាថ្នាក់ដឹកនាំគំរូម្នាក់ទាមតាអោយមានការទទួលខុសត្រូវខ្ពស់ ចេហទទួលស្គាល់នូវកំហុសរបស់ខ្លួន និងចែក
រំលែកភាពជោគជ័យដល់អ្នកដ៏ទៃផងដែរ។

២-ការសំរេចចិត្តត្រឹមត្រូវ អ្នកដឹកនាំត្រូវតែមានសមត្ថភាពធ្វើការសំរេចចិត្តដែលត្រឹមត្រូវនិងច្បាស់លាក់ ការសំរេចចិត្តត្រឹមត្រូវវាទាមទាជាដាច់ខាតនូវការប្រមូលពត៍មានច្របាស់លាស់និងគ្រប់ជ្រុងជ្រោយ
និងថ្លឹងថ្លែងអោយបានច្បាស់លាស់មុនការសំរេចចិត្ត ហើយការសំរេចចិត្តត្រូវពឹងផ្អែកលើបទពិសោធន៍ និងផែនការណ៍លំអិតដែលបានសិក្សាគ្រោងទុកជាមុនយ៉ាងម៉ត់ចត់។

៣-សីលធម៍ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវជាមនុស្សមានសីលធម៍ល្អ និងគួរអោយគោរពពីមនុស្សនៅជុំវិញខ្លួន ថ្នាក់ដឹកនាំល្អមួយរូបត្រូវតែចេះអោនលំទោន គោរពមនុស្សនៅជុំវិញខ្លួនគ្រប់លំដាប់ថ្នាក់ ដោយមិនត្រូវលើកតំកើនខ្លួន ទើបអាចទទួលបានការគោរពស្រលាញ់រាប់អានដោយស្មោះអស់ពីចិត្តពីមនុស្សផងទាំងពួង។

ការចែករំលែកបទពិសោធន៍នេះត្រូវបានធ្វើឡើងក្នុងពិធីបើកវគ្គសិក្សាសាលាស្តីពីកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយដល់យុវជនខេត្តត្បួងឃ្មុំកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ នាពេលកន្លងទៅ៕







ប្រភពវីដេអូ ៖ ៣០ដេលី

No comments