កុំចេះតែហ៊ាន! ឃើញនាងស្អាតមិនបាន តៃកុងតាក់ស៊ីលូកលាន់កេរ្តិ៍ខ្មាស ចុងក្រោយទឹកភ្នែកជូតក្បាលជង្គង់ (មានវីដេអូ)
ចិន៖ អ្នកបើកតាក់ស៊ីដៃឆើត វ័យចំណាស់ជនជាតិចិនម្នាក់ អាម៉ាស់មុខមិនស្ទើរ ក្រោយត្រូវបានចាប់ខ្លួន និងព្យូរពីការងារ បន្ទាប់ពីបានបែកធ្លាយវីដេអូឃ្លីប ប្រើដៃបំណងលូកលាន់កេរ្តិ៍ខ្មាស អ្នកដំណើរជាស្រីស្អាតម្នាក់នៅក្នុងឡាន និងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមនៅចិន។
ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃអង្គារ ទី១៥ ឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ថិតនៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងទីក្រុង Leshan ខេត្តស៊ីឈួន ប្រទេសចិន។
បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ តៃកុងតាក់ស៊ីដៃឆើតខាងលើនេះ បានដឹកអ្នកដំណើរជាស្រីស្អាតម្នាក់ ជូនទៅឈប់នៅកន្លែងធ្វើការរបស់នាង។
លុះទៅដល់កន្លែងដែលនាងត្រូវចុះ នារីរងគ្រោះក៏បានដកលុយចេញពីកាបូប ដើម្បីឲ្យទៅបុរសជាតៃកុងឡាន ប៉ុន្តែត្រូវបានបុរសជាតៃកុងឡានរោគចិត្តខាងលើ និយាយថា «ចែពិតជាស្អាតមែន!» និងបានយកដៃរបស់ខ្លួន ទៅទាញ.កអាវនារីរងគ្រោះចុះ បំណងចង់លូកលាន់ ស្ទាបអង្អែលដើមទ្រូងរបស់នាង។
ប៉ុន្តែបើទោះជាយ៉ាងណាក្តី ភ្លាមៗនោះនារីរងគ្រោះ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើ ក៏បានស្ទុះលើកដៃនាងទប់អាវជាប់ រួចបើកទ្វារឡានចេញយ៉ាងប្រញាប់តែម្តងទៅ។ ខណៈគេឃើញថា តៃកុងឡានរោគចិត្តនេះវិញ គិតតែពីសើច ញញឹមដាក់នារីរងគ្រោះ ហាក់សប្បាយចិត្តជាខ្លាំង នូវសកម្មភាពដែលខ្លួនបានប្រព្រឹត្ត។
គួរឲ្យដឹងផងដែរថា នៅរសៀលថ្ងៃកើតហេតុដដែលនោះ ក្រោយបែកធ្លាយវីដេអូឃ្លីបនេះ សុះសាយច្រើននៅលើបណ្តាញសង្គម Wechat របស់ចិន ខាងការិយាល័យដឹកជញ្ជូនក្នុងទីក្រុង Leshan ក៏បានប្រកាសធ្វើការដកហូតអាជ្ញាប័ណ្ណបើកបរ ពីបុរសជាតៃកុងឡានខាងលើនេះ និងបានព្យួរពីការងារ ខណៈដែលខាងសមត្ថកិច្ចជំនាញបន្តធ្វើការស៊ើបអង្កេត។
លុះរយៈពេលប្រហែល ប៉ុន្មានម៉ោងក្រោយមក ប៉ូលិសក៏បានប្រកាសថា បុរសជាតៃកុងឡានរូបនេះ ត្រូវបានស្គាល់ឈ្មោះថា លោក He មានអាយុ ៤៣ឆ្នាំ ត្រូវបានចាប់ខ្លួនហើយ ពីបទពាក់ព័ន្ធទៅនឹងករណីលូកលាន់កេរ្តិ៍ខ្មាសនេះ ហើយនឹងត្រូវឃុំខ្លួនក្នុងរយៈពេល ១០ថ្ងៃ ៕
ប្រភព៖ khmerload

Post a Comment