ដោយសារស្រឡាញ់ខ្លាំងពេក នារីម្នាក់ខាំអណ្តាតមិត្តប្រុសជាប់មិនព្រមលែង ទាល់តែប៉ូលិសមកដល់លេងមួយក្បាច់ ទើបព្រមហាចង្កូម (មានវីដេអូ)
ចិន៖ ថ្ងៃទី ២០ ឧសភា គឺជាថ្ងៃ «I Love You» ឬ ថ្ងៃ «ខ្ញុំស្រឡាញ់អ្នក» នៅក្នុងប្រទេសចិន ហើយថ្ងៃពិសេសនៅក្នុងឆ្នាំនេះ ស្រាប់តែមាននារីម្នាក់អបអរខ្លាំងពេក រហូតស្ទើរតែធ្វើឲ្យដាច់អណ្តាតមិត្តប្រុសរបស់ខ្លួនតែម្តង។វីដេអូមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមប្រទេសចិន ដែលបានបង្ហាញពីទិដ្ឋភាពរបស់គូស្នេហ៍មួយគូ កំពុងប្រទាក់ជាប់មាត់គ្នា នៅតាមដងផ្លូវមួយកន្លែងក្នុងតំបន់ Qianshan នៃខេត្តអានហ៊ុយ។
ជាក់ស្តែងភាគីខាងប្រុសត្រូវបាននារីជាមិត្តស្រី ខាំអណ្តាតជាប់មិនព្រមលែង ទោះបីជាគេស្រែកខ្លាំងៗដោយក្តីឈឺចាប់យ៉ាងណាក៏ដោយ។ក្រោយមក ប៉ូលិសក៏បានមកដល់ និងព្យាយាមបំបែកពួកគេចេញពីគ្នាដែរ ប៉ុន្តែខាងស្រីនៅតែខាំអណ្តាតមិនព្រមលែងដដែល។ចុងក្រោយ ប៉ូលិសក៏បានបង្ខំចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើនារីជាសង្សារ ទើបនាងដាច់ចិត្តព្រមលែងអណ្តាតមិត្តប្រុសចេញ។ ហេតុការណ៍នេះបានធ្វើឲ្យអណ្តាតរបស់ភាគីខាងប្រុសចេញឈាម ប៉ុន្តែមិនទាន់ដាច់នៅឡើយទេ។
ប្រភព៖ khmerload
ប្រភព៖ khmerload
គួរបញ្ជាក់ថាថ្ងៃ «I Love You» ឬ ថ្ងៃ «ខ្ញុំស្រឡាញ់អ្នក» ត្រូវបានគេស្គាល់ថាជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ក្នុងបណ្តាញអ៊ីនធើណែត ដែលគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ឧសភា ដោយសារតែតាមលេខរបស់ចិន 5-2-0 មានសម្លេងអានស្រដៀងនឹងពាក្យ “I Love You” ជាភាសាចិន។
ទោះជាយ៉ាងណា មិនមានប្រភពណាអាចបង្ហាញពីមូលហេតុដែលនារីម្នាក់នេះ ខាំអណ្តាតមិត្តប្រុសរបស់ខ្លួនមិនព្រមលែងបែបនេះទេ ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនបានគិតថា នារីម្នាក់នេះទំនងជាមានបញ្ហាស្មារតី៕
Post a Comment