Header Ads

សាររបស់ស្តេចម៉ូតហ្វីលីពីន ក្រោយចាកចេញពីប្រទេសកម្ពុជា ធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលក្នុងចិត្ត

\
ភ្នំពេញ៖ បន្ទាប់ពីបានសម្រេចការងារនៅប្រទេសកម្ពុជាអស់រយៈពេលប៉ុន្មានថ្ងៃ ពេលនេះសេ្តចម៉ូតហ្វីលីពីន Sinon Loresca បានចាកចេញពីប្រទេសកម្ពុជាហើយ ស្របពេលដែលមានការទទួលស្វាមគន៍ និងគាំទ្រយ៉ាងកក់ក្តៅពីសំណាក់ប្រជាជនកម្ពុជាទាំងអស់។
ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៅលើទឹកដីប្រទេសកម្ពុជា ឃើញថាតារាហ្វីលីពីនរូបនេះបានធ្វើទង្វើល្អៗជាច្រើន ដូចជាការធ្វើសប្បុរសធម៌ និងភាពរាក់ទាក់ចំពោះអ្នកគាំទ្រនៅក្នុងប្រទេសយើងផងដែរ។
ពេលនេះ លោកក៏បានបញ្ចេញអារម្មណ៍សោកស្តាយ ក្រោយបានចាកចេញពីប្រទេសកម្ពុជា ទាំងដែលខ្លួនមានភាពវេលាតិចសម្រាប់កម្ពុជា មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះក៏បានបញ្ចេញសារមួយដែលមានអត្ថន័យយ៉ាងដូច្នោះថា៖« I feel sad today leaving the country of Cambodia.. but I promise to all you my Cambodian lovers that I will come back very soon.I love you Cambodia»។
«ខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយ ដែលថ្ងៃនេះខ្ញុំនឹងត្រូវចាកចេញពីប្រទេស​កម្ពុជា ប៉ុន្តែខ្ញុំនឹងសន្យាដល់ ប្រជាជនកម្ពុជាជាទីស្រលាញ់ទាំងអស់ថា ខ្ញុំនឹងមកប្រទេសកម្ពុជាវិញឆាប់ៗនេះ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា»។
ក្រោយពីបានឃើញសារមួយនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើបខ្លាំង ដែលលោកបានបញ្ចេញអារម្មណ៍បែបនេះមកកាន់អ្នកគាំទ្រទាំងអស់៕ 
ប្រភព៖ khmerload







No comments