ទាល់តែត្រូវគេដាក់ខ្លាំងៗ ទើបពួកចិននេះ ព្រមរុះរើស្លាកយីហោខុសនោះចេញ
ក្រោយពីមានការរិះគន់ច្រើនខ្លាំងពេក ពេលនេះស្លាកយីហោហាងចិនជាច្រើនដែលប្រើប្រាស់ពាក្យខ្មែរមិនត្រឹមត្រូវនោះ បានរុះរើចេញវិញអស់ហើយ។
ដោយការរុះរើនេះ ក្រោយពី ឯកឧត្ដម យន់ មីន អភិបាល ខេត្តព្រះសីហនុ បានបញ្ជាអោយរុះរើទម្លាក់ស្លាកយីហោហាងចិន ដែលសរសេរមិនត្រឹមត្រូវចេញភ្លាមៗតែម្តង។
ប្រជាពលរដ្ឋបាននាំគ្នាគាំទ្រចំណាត់ការរបស់អាជ្ញាធរខេត្តព្រះសីហនុ ហើយសូមសំណូមពរមេត្តារឹតបន្តឹងអោយបានខ្លាំងក្លាមុននឹងអនុញ្ញាតិអោយលើកស្លាកយីហោ ជៀសវៀងរឿងដដែលនេះកើតឡើងជាថ្មីម្ដងទៀត។ ហើយប្រជាពលរដ្ឋជាច្រើនក៏សូមណូមពរឲ្យខេត្តបន្ទាយមានជ័យចាត់វិធានការណ៍លើករណីនេះដែរ ព្រោះមានស្លាកយីហោហាងមួយចំនួនសរសេរអក្សរខ្មែរមិនត្រឹមត្រូវនោះទេ៕








Post a Comment