ដើររកយូរហើយការពិតជាជិតខ្លួនសោះ!ពេលកូនតូចហើមពោះយប់ព្រលប់ មានក្រូចសើច+ខ្ទឹមសប្រើជំនួសប្រេងកូឡា បាត់ដូចគេបេះ
នៅពេលកូនតូចមានបញ្ហាដូចជា ហើមពោះ មិនដើរខ្យល់ ឬមិនជុះជាដើម ក្រៅពីទៅរកពេទ្យ ឬទិញថ្នាំឲ្យកូន អ្នកអាចសាកល្បងវិធីបុរាណនេះ ដោយបុកថ្នាំលាបផ្សំពី ក្រូចសើច និងខ្ទឹមស។
អ្នកស្រី ផល្លា សុម៉ាលីណា ជាគ្រូបង្រៀននៅសាលាគរុកោសល្យកំពង់ចាម ដែលមានកូនតូចបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដោយបានប្រើវិធីបុរាណនេះមកកែខៃអាការហើមពោះកូនថា ពិតជាមានប្រសិទ្ធភាពខ្ពស់និងងាយស្រួលធ្វើ។
គ្រឿងផ្សំ៖
១. ក្រូចសើច ២ ផ្លែ
២. ខ្ទឹមសមួយកំពឹស
៣. អំបិលមួយចឹប
វិធីធ្វើ
១. ហាន់ក្រូចសើច និងខ្ទឹមស ជាចំណិតស្ដើងៗ រួចដាក់ដាក់អំបិលច្របល់ចូលគ្នាយកទៅចំហុយ ១០ ទៅ ១៥នាទី។
២. កិនឲ្យម៉ត់ទុកក្នុងក្រឡដូចជាឱសថ (ប្រើជំនួសប្រេងកូឡា) ទុកលាបឲ្យកូនតូច។
៣. លាបហើយរុំឲ្យជិត សង្កេតមើលបើកូនដើរខ្យល់នោះនឹងស្រួលខ្លួនហើយ។





Post a Comment