Header Ads

អីយ៉ា!!! ឡូយៗដល់ហើយ សុទ្ធតែតារាល្បីៗ មកចូលរួមក្នុងកម្មវិធី នៅព្រឹកនេះ



នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ។


ក្នុងនោះ គេក៏ឃើញមាន សិល្បៈករ សិល្បៈការិនី ជាច្រើនរូបបានមកចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលមានដូចជាលោក ព្រាប សុវត្ថិ, នាយ ពែក មី, កញ្ញា ឱក សុគន្ធកញ្ញា, លោក ខេមរៈ សិរីមន្ត, អ្នកនាង ចនច័ន្ទ លក្ខិណា, លោក ចៅ​ ចាន់ណារី ព្រមទាំងតារាជាច្រើនរូបទៀត ប្រកបដោយទឹកមុខរីករាយ ស្រស់ថ្លា៕







No comments