Header Ads

នៅស្រួលមិនចងទេ បែជាចងឈឺសាច់!! ស្រីសាច់សខ្ចីស្លៀកឈុតទាហាន បញ្ចេញស្ទាយ៍ប្រឡែងជាមួយសព្វាវុធ កំពុងត្រូវបានគេចាត់វិធានការ ក្រោយបែកធ្លាយរូប



តៃវ៉ាន់៖ នារីម្នាក់ កំពុងស្ថិតនៅក្រោមការចាត់វិធានការពីក្រសួងការពារជាតិប្រចាំកោះតៃវ៉ាន់ បន្ទាប់ពីរូបភាពស៊ិចស៊ីជាមួយឈុតទាហាន ដែលមើលទៅហួសពីធាតុពិតរបស់នាង ត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម។
រូបភាពមិនប្រក្រតីទាំងនោះ ត្រូវបានបង្ហោះចូលទៅក្នុងទំព័រហ្វេសប៊ុករបស់តារានិយមតែងខ្លួនប្លែកៗមួយរូបឈ្មោះថា Momo Cat ដែលតែងតែបង្ហោះរូបចម្លែកៗ បែបសិល្បៈ និងរូបភាពក្តៅសាច់ស្ទើរតែអាក្រាតកាយជាដើម ហើយលើកនេះ គឺជារូបភាពរបស់នារីម្នាក់ជាមួយឯកសណ្ឋានទាហាន ព្រមទាំងវ៉ែនតាខ្មៅ ស្បែកជើងកែង និងសំពត់ខ្លី ដែលបានថតនៅក្នុងបរិវេណកន្លែងហាត់យោធាមួយក្នុងទីក្រុង Taoyuan នាកោះតៃវ៉ាន់។
ក្រោយមក រូបភាពទាំងនោះក៏ត្រូវបានចែកចាយទៅដល់មន្ត្រីក្រសួងការពារជាតិនៃកោះតៃវ៉ាន់ ហើយពួកគេគិតថា ទង្វើមិនសមគួរនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ទាហានតៃវ៉ាន់ ហើយក៏ជាការបំពានច្បាប់ដែលហាមឃាត់មិនឲ្យពលរដ្ឋសាមញ្ញស្លៀកពាក់ឈុតទាហានផងដែរ។យោងទៅតាមប្រភពសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា សម្រាប់ការផាកពិន័យទៅលើការបំពានច្បាប់នេះគឺ ៥០០ដុល្លារតៃវ៉ាន់ (ប្រហែល ១៦.៧ ដុល្លារអាមេរិក) ប៉ុន្តែខាងក្រសួងក៏នៅតែបន្តដាក់ពាក្យបណ្តឹងទៀតផងដែរ។


បើយើងក្រឡេកទៅមើលប្រទេសចិនវិញ អាជ្ញាធរក៏ធ្លាប់បានចាប់នារីម្នាក់ដាក់គុកផងដែរ បន្ទាប់ពីនាងបានស្លៀកឈុតប៉ូលិស នៅពេលដែលនាងកំពុង Live នៅក្នុងបណ្តាញសង្គម។ត្រឡប់ទៅឆ្នាំ ២០១៦វិញ នារីម្នាក់ដែលមានមុខតំណែងជាប៉ូលិសស្រីនៅក្នុងខេត្ត Liaoning ត្រូវបានគេបណ្តេញចេញពីការងារ បន្ទាប់ពីនាងបានថត និងបង្ហោះរូបភាពបែបអាសអាភាសជាមួយឯកសណ្ឋានប៉ូលិសចូលទៅក្នុងគណនីបណ្តាញសង្គមរបស់នាង៕
ប្រភព៖ khmerload



No comments