ពិតទេដែល លោកមន្ត្រី ថា រឿងស្លាកយីយោដាក់តែអក្សរចិនឬថៃ នេះ ចុះណែនាំ២ដងហើយ តែមិនស្ដាប់សោះ
ស្លាកយីហោលក់ដូរជាច្រើន នៅតាមបណ្ដាខេត្តសំខាន់ៗ ដូចជាកំពង់សោមអីជាដើមនោះ ត្រូវបានថៅកែចិន ដាក់អក្សរចិនធំៗតែម្ដង ដោយមិនមានអក្សរខ្មែរមួយតួនោះទេ។
រឿងនេះដែរ មន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថាលោកចុះទៅអប់រំ ណែនាំមួយដងជាពីរដងហើយ ប៉ុន្តែម្ចាស់ហាង មិនព្រមស្ដាប់សោះ ហើយក៏មិនព្រមអនុវត្តដាក់អក្សរខ្មែរលើយីហោ ហាងរបស់ពួកគេដែរ។ ស្លាកទាំងនោះ ដូចជាហាងអាហារ ផ្ទះសំណាក់ សណ្ឋាគារ ហាងកាហ្វេ ហាងអ៊ីនធើណិត បៀរហ្គាដិន ….ទាំងនោះមាននៅ “តំបន់ប្លុកកាស៊ីណូ ជាដើម។
មហាជនមានការមិនពេញចិត្ត ហើយបានចាត់ទុកការសរសេរអក្សរបរទេស លើបូរណភាពទឹកដីកម្ពុជាបែបនេះ ថាជាការមើលងាយ វាយបន្ថោកតម្លៃខ្មែរ។ ចំពោះរឿងនេះដែរ នៅខាងប៉ោយប៉ែត លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ធ្លាប់និយាយកាលពីពិធីប្រកាសទទួលស្គាល់ និងសម្ពោធទីស្នាក់ការសមាគមពាណិជ្ជកម្មចិន កម្ពុជានៅក្រុងប៉ោយប៉ែតថា អាជ្ញាធរបានណែនាំ ហាមឃាត់ជនជាតិចិនដែលប្រព្រឹត្តល្មើស។ ឬធ្វើស្លាកយីហោខ្លួនជាអក្សរចិន គ្មានអក្សរខ្មែរ។ ប៉ុន្តែពេលមានករណីមានការរិះគន់ នាពេលនេះ អាជ្ញាធរបានចុះណែនាំហើយតែម្ចាស់កន្លែងនៅមិនទាន់អនុវត្តតាម៕




Post a Comment