Header Ads

លេងកាត់សក់មួយរោងនេះ នាយគ្រឿន កូរយាយយ៉យមួយអស់ដៃ សើចឡើងចុកពោះ (មានវីដេអូ)

ភ្នំពេញ៖ អ្នកស្រី នួន សារី ហៅយាយយ៉យ រាប់ចាត់ទុកថាគឺជាតារាកំប្លែង និងអ្នកចម្រៀងជើងចាស់មួយដួង ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។
ហើយទន្ទឹមនឹងនេះយាយយ៉យ ក៏មានអាជីពជាអ្នកលេងកំប្លែងកាត់សក់តាមរោងការផងដែរ ជាមួយនឹងដៃគូជាអ្នកកំប្លែងដូចគ្នាជាច្រើននាក់។
ជាក់ស្តែងនាព្រឹកនេះ តារាជើងចាស់យាយយ៉យ ក៏បានប៉ះគ្នាលេងកំប្លែងជាមួយនឹងតារាជំនាន់ក្រោយ គឺនាយគ្រឿន នៅក្នុងពិធីមង្គលការមួយ ធ្វើឱ្យភ្ញៀវកិត្តិយសទាំងអស់នាំគ្នាផ្ទុះសំណើចពេញរោងការ ដោយសារតែភាពកំប្លុកកំប្លែងរបស់អ្នកទាំងពីរ។
ដោយនាយគ្រឿន ក៏បានពោលពាក្យលេបខាយ ចំអន់លេងជាមួយយាយយ៉យយ៉ាងខ្លាំង ញ៉ាំងបរិយាកាសនៃកម្មវិធីទាំងមូលឱ្យកាន់តែរីករាយឡើង និងធ្វើឱ្យអ្នកទស្សនាទ្រាំមិនផ្ទុះសំណើចមិនបាន ពេលឃើញកំពូលតារាកំប្លែងទាំងពីរដួងនេះសម្តែងរួមគ្នាដូច្នេះ៕









No comments