ក្តុកក្តួលណាស់ពេលឃើញ តារាកំប្លែង ប៉េងប៉ោង បង្ហោះសារមួយឃ្លាកំសត់រហូតអ្នកអានចង់ស្រក់ទឹកភ្នែក
ក្រោយពេលតារាកំប្លែងជើងចាស់ល្បីឈ្មោះ លោក វីតាមីនសេ បានលាចាកលោកនេះដោយសារជំងឺមហារីក រួចមកធ្វើអោយក្រុមគ្រួសាររបស់លោក ស្តាយស្រណោះយ៉ាងខ្លាំង ចំពោះការបាត់បង់ដ៏ធំធេងនេះ។ ក្នុងនោះដែរសិល្បៈករ សិល្បៈការនីជាច្រើនក៏បានសម្តែងអារម្មណ៍សោកស្តាយចំពោះរៀមច្បងជើងចាស់ ដែលបានបាត់បង់គ្មានថ្ងៃត្រលប់វិញ។ ថ្មីៗនេះអ្នកនាង ប៉េងប៉ោង ដែលជាតារាកំប្លែងល្បីឈ្មោះមួយរូប និងជាកូនស្រីបង្កើតរបស់នាយ វីតាមីនសេ បានបង្ហោះសារកំសត់មួយឃ្លា ធ្វើអោយអ្នកអានស្ទើរស្រក់ទឹកភ្នែក។
អ្នកនាង ប៉េងប៉ោង បានរៀបរាប់នៅលើ Facebook ថា៖ “ពេលវេលាព្រឹកនេះថ្ងៃនេះម៉ោងនេះវិនាទីនេះខែនេះឆ្នាំនេះមិនអាចវិលថយក្រោយវិញបានទេ កូនស្រីម្នាក់នេះនឹងស៊ូអោយបានដើម្បីលោកប៉ានឹងគ្រួសារដ៌កំសត់មួយនេះ លោកប៉ាអើយកូន!!!!”













Post a Comment