Header Ads

ពេលនេះបែកធ្លាយហើយឈ្មោះពិតរបស់កំពូលតារាច្រៀង ឆន សុវណ្ណរាជ តាមពិតឈ្មោះពិតគឺ....


ភ្នំពេញ៖ ធ្លាយឈ្មោះពិតរបស់ តារាចម្រៀងដ៏ល្បីឈ្មោះលោកឆន សុវណ្ណរាជ កាលពីពេលម្សិលមិញនេះ ក្រោយលោកបានបង្ហោះរូបភាពជាច្រើនសន្លឹក ខណៈពេលដែលលោកកំពុងតែចូលមន្ទីរពេទ្យនៅឯប្រទេសថៃ។
ស្របពេលជាមួយគ្នានេះដែរ ក៏មានការព្រួយបារម្ហពីសំណាក់បណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ និងធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បានចែកចាយសារបង្ហោះរបស់លោក ក្រោយបានឃើញរូបភាពមួយសន្លឹក ដែលបានបើកបង្ហាញពីឈ្មោះពិតរបស់លោក។
នៅក្នុងនោះដែរ ឈ្មោះពិតរបស់លោកមិនមែនឆន សុវណ្ណរាជ នោះទេ តែលោកមានឈ្មោះថា ឆន សុវណ្ណរ៉ា ទៅវិញ ដែលបច្ចុប្បន្នតារារូបនេះមានវ័យ៣២ឆ្នាំហើយ តែបើនិយាយពីសម្រស់ក្មេងៗសុំចាញ់។

ក្រោយពីបានឃើញរូបភាពទាំងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល និងហួសចិត្តនៅពេល ដែលឈ្មោះដែលកំពុងតែល្បីល្បាញរបស់លោកបច្ចុប្បន្ន មិនមែនជាឈ្មោះពិតនោះ។ ហើយក៏មានមតិជាច្រើន ក្នុងហ្វេសប៊ុក​ បាននិយាយថា ឈ្មោះ«ឆន សុវណ្ណរាជ» ជាឈ្មោះរបស់ប្អូនលោក ហើយនៅពេលលោកចូលសិល្បៈ ក៏លោក បានប្តូរ ពីសុវណ្ណរ៉ា មកសុវណ្ណរាជ បែបនេះទៅ៕






No comments