Header Ads

លោក​ ផែង​ វណ្ណៈ​ ប្រតិកម្ម​ចំពោះ​មន្ត្រី​យោធា​ប្រើគណនី​ Facebook គំរាមកំហែងលោក​(មានវីដេអូ)



មុននេះបន្តិច តាមរយះហ្វេកប៊ុកផេក Pheng Vannak Newsបានសរសេរបង្ហោះថា៖


ល្ងាចនេះ​ខ្ញុំនឹង​ live video អំពីមន្ត្រីយោធា​ឈ្មោះ​ សន​ សុផានីន​ ហៅតា​ ឥណ្ឌា​ ហៅ​ អំណាច​ព្រះរាជគ្រូ​ និង​ បក្ខពួក​ គំរាមខ្ញុំ​តាម​ Facebook ដើម្បីអោយមហាជនបានជ្រាប​ ។​ខ្ញុំចង់ប្រាប់ថា​ ខ្ញុំមិនដែលមានទំនាក់ទំនង​ ឬ​ ទំនាស់អ្វីជាមួយឈ្មោះ​ សន​ សុផានីន​ នេះសូម្បីតែបន្តិច​ ។​
ខ្ញុំសូមបញ្ជាក់ថា​ ខ្ញុំធ្លាប់យោគយល់អោយគាត់ម្ដងហើយ​ នៅពេលគាត់ចេញវីដេអូ​ គំរាមខ្ញុំ​ បន្ទាប់មក​មេគាត់ណែនាំអោយលប់ចោល​ គាត់​ក៏លប់វីដេអូនោះចេញវិញ​ ។​
លើកនេះគាត់ចេញមកគំរាមជាលើកទី២​ ខ្ញុំបានរាយការណ៍ជូន​ ឯកឧត្ដម​មេបញ្ជាការគាត់រួចហើយ​ តែខ្ញុំនឹងរៀបរាប់បន្ថែម​ អំពីមូលហេតុដែល​លោក​ សន​ សុផានីន​ ចេះតែតាមគំរាមខ្ញុំ​ ។​
ចំណែក​ឈ្មោះ​ ហេង​ សារា​ ដែលញុះញង់អោយគេវ៉ៃខ្ញុំ​ ខ្ញុំនឹងដោះស្រាយតាមក្រោយ​ ។
ខ្ញុំមិនញញើតនឹងពួកអ្នកលេងសូម្បីតែបន្តិច​ ចង់ជួបខ្ញុំនៅកន្លែងណាខ្ញុំស្វាគមន៍ទាំងអស់​ ។






No comments