នេះទើបបានគេហៅថាខ្មែរ!!បងប្រុស ផែង វណ្ណៈនិងសប្បុរសជន បានប្រគល់ទូរស័ព្ទដៃថ្មី ១គ្រឿង ម៉ាក Hauwei Y9 2018 និង ថវិកា ២០០ ដុល្លារ អាមេរិក ជូនដល់លោកអនុសេនីយ៍ទោ កៅ សំអុល មន្ត្រីនគរបាល
នៅរសៀលថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៨ ខ្ញុំបានប្រគល់ទូរស័ព្ទដៃថ្មី ១គ្រឿង ម៉ាក Hauwei Y9 2018 និង ថវិកា ២០០ ដុល្លារ អាមេរិក ជូនដល់លោកអនុសេនីយ៍ទោ កៅ សំអុល មន្ត្រីនគរបាល ប៉ុស្តិទួលស្វាយព្រៃទី១ ខណ្ឌ ចំការមន ដែលត្រូវបានថ្នាក់លើចេញសេចក្ដីសម្រេចផ្អាកការងារបណ្ដោះអាសន្ន បន្ទាប់ពីលោកប្រើហឹង្សាលើលោកស្រី លីណា បុគ្គលិកធនាគារ អេស៊ីលីដា សាខាអូរឡាំពិក ដែលបើកម៉ូតូល្មើសច្បាប់ចរាចរ ។
ការផ្ដល់អំណោយរបស់យើងខ្ញុំដើម្បីបុព្វហេតុមនុស្សធម៌សុទ្ធសាធ យើងខ្ញុំមិនគាំទ្រអំពើហឹង្សារបង្ករឡើងដោយលោកអនុសេនីយ៍ទោ កៅ សំអុល ទេ ហើយក៏មិនគាំទ្រទង្វើល្មើសច្បាប់ចរាចរបង្ករឡើងដោយលោកស្រី លីណា បុគ្គលិក ធនាគារអេស៊ីលីដាសាខាអូរឡាំពិក ដែរ ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ មានលោក ផែង វណ្ណៈ ព្រះគ្រូចៅអធិការវត្តប៉ាឆា ក្រុងក្រចេះ ប្អូនឌី សុវណ្ណ និង ភរិយា ម្ចាស់ហាងទូរស័ព្ទ សុវណ្ណ២ និង ប្អូនប្រុសនៅសៀមរាបសុំមិនបញ្ចេញឈ្មោះ ។
ប្រភព៖Pheng Vannak News
ប្រភព៖Pheng Vannak News
Post a Comment