កប់ពេកហើយ! ពេលឃើញតម្លៃផាត់មុខ របស់ Meghan ពេលរៀបរាជាភិសេក ជាមួយព្រះអង្គម្ចាស់Harry
អង់គ្លេស៖ ពិធីរៀបរាជាភិសេករបស់រាជបុត្រ Harry បានបញ្ចប់ហើយកាលពីថ្ងៃ ១៩ ទៅនេះ ប៉ុន្តែពិធីមួយនេះ នៅតែមានការនិយាយដល់ ដោយសារតែ ជាពិធីមួយដោយធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ហើយក៏មានការត្រេកអរយ៉ាងខ្លាំងផងដែរ។
លើសពីនេះទៀតនោះ អាចនិយាយបានថាពិធីរៀបអភិសេករបស់រាជបុត្រ Harry និងព្រះនាង Meghan Markleគឺជាពិធីមួយដែលបានជាប់ចំណាត់ថ្នាក់ដែលបានចំណាយច្រើនបំផុតនៅក្នុងពិភពលោក ដោយសារតែនៅក្នុងពិធីនេះផងដែរ មានការចំណាយយ៉ាងច្រើន ទៅលើ ឈុតអាពាហ៍ពិពាហ៍ ម្ហូបអាហារ សុវត្ថិភាព កន្លែងចាត់ពិធី ផ្កានំខេក ជាដើម។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺការផាត់មុខ និងតុបតែងខ្លួនរបស់កូនក្រមុំដែលចំណាយរហូត ១៨,៤៣១ ដុល្លារ បើយោងតាមទស្សនាវត្តី VOUGE ដែលបានរៀបរាប់ពីតម្លៃដែលបានចំណាយទាំងអស់នៅក្នុងពីធីនោះ ដោយតម្លៃសរុបទាំងអស់មានតម្លៃរហូតដល់ ៤៥ លានដុល្លារអាមេរិកឯណោះ៕
ប្រភព៖ khmerload
Post a Comment