ចាន់ វឌ្ឍនាកា បង្ហោះសារមួយបង្ហាញពីអារម្មណ៏ពិតក្រោយចេញពី Pahang FA
កីឡាករជម្រើសជាតិកម្ពុជាបានសរសេរលើផេកផ្លូវការរបស់ខ្លួនមុននេះបន្តិចថា ៖«វាមិនមានអ្វីចម្លែកទេនៅក្នុងពិភពបាល់ទាត់ វាតែងតែកើតមានរឿងនេះ តែអ្វីដែលសប្បាយចិត្តគឺខ្ញុំបានបំពេញការងារដែលខ្ញុំត្រូវធ្វើរួចហើយ អ្វីដែលត្រូវធ្វើបន្តរទៀតគឺមានតែការមិនបោះបង់ប៉ុណ្ណោះ។ ថ្វីបើខ្ញុំនៅទីនេះត្រឹមរយៈពេលប៉ុន្មានខែមែន តែទីនេះពិតណាស់ជាកន្លែងដែលធ្វើអោយខ្ញុំស្គាល់បាល់ទាត់បន្ថែមទៀត ជាបទពិសោធថ្មីមួយទៀតសម្រាប់ជីវិត និងវិថីដែលខ្ញុំចង់ដើរ ខ្ញុំនឹងដើរ ដើរហូតមិនឈប់។ ខ្ញុំមិនចុះចាញ់ ព្រោះខ្ញុំចង់ឈ្នះ ខ្ញុំហត់ តែខ្ញុំទ្រាំ។ ជាចុងក្រោយខ្ញុំមានតែពាក្យអរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រ និង លើកទឹកចិត្តខ្ញុំ និង បារម្ភពីខ្ញុំ អរគុណខ្លាំងណាស់»។





Post a Comment